CamNews

តារា 

សន នាងផល្លីកា ល្បីមាន​កូនប្រុស​អ្នកធំ តាម​ឆក់​បេះដូង ក្រោយ​បែក​ពី VJ រតនា

ភ្នំពេញៈ បន្ទាប់ពីស្នេហា របស់តារាប្រុសស្រីវ័យក្មេង កញ្ញា សន នាងផល្លីកា និង VJ រតនា ត្រូវបានពុះបំបែកស្នេហ៍ ក្រោយពីភាគីខាងស្រី បានព្រលយពាក្យសុំបែកគ្នាពីសង្សារ មិនទាន់បានប៉ុន្មានខ្យល់ផង ស្រាប់តែលេចឮព័ត៌ មានតៗ គ្នាថា តារាស្រីរូបនេះ កំពុងតែសម្ងំបង្កាត់ភ្លើងស្នេហ៍ លួចលាក់ជាមួយជាកូនប្រុស អ្នកធំម្នាក់ ។

វាមិនមែនជារឿងចម្លែកទេ សម្រាប់មនុស្សស្រី ដែលមានសម្រស់ស្រស់ស្អាត ប្រៀបដូចជា បុប្ផាក្រពុំ រីកសាយភាយក្លិន ក្រអូបធ្វើឲ្យកន្លង់ៗ តាមប្រម៉ាញ់ស្នេហ៍បន្តកន្ទុយគ្នាមិនដាច់ ។ នៅពេលថ្មីៗនេះ អតីតតារាចម្រៀង ក្នុងផលិតកម្ម Big Man កញ្ញា សន នាងផល្លីកា ត្រូវបានកំលោះរូបសង្ហា សម្បូរលុយចាយពេញៗដៃ ដែលគេស្គាល់ថា ជាកូនប្រុសអ្នកធំ មានអំណាចម្នាក់ កំពុងតែតាមសុំស្នេហ៍ និងស្នើខ្លួនធ្វើជា គ្រូពេទ្យព្យាបាល របួសបេះដូង ក្រោយពីនាងបាន ជួបស្នេហ៍ប្រះស្រាំ ជាមួយអតីតសង្សារ លោក រតនា ។

ថ្មីៗនេះ លេចឮព័ត៌មាន ចចាមអារ៉ាមថា នាង ផល្លីកា បានដកខ្លួនចេញពីសិល្បៈ ទៅសម្ងំសាងស្នេហ៍ ជាមួយអ្នកថ្មី និងរស់នៅ ក្នុងជីវភាពស៊ីវិល័យ សម្បូរលុយចាយមិនខ្វះ ដោយសារតែបុរសកំពូលស្នេហ៍ ទំនុកបម្រុងឲ្យ នាងគ្រប់បែបយ៉ាង ដើម្បីជាថ្នូរ ដូរយកបេះដូង នាងមកធ្វើជាម្ចាស់ បេះដូងពេញសិទ្ធិ ។ ចាប់តាំងពីនាង បានកាត់ផ្តាច់ ចំណងស្នេហ៍ចាស់ដាច់ស្រឡះ ហើយថាមិនត្រូវ សង្សារថ្មីរបស់នាងអាច នឹងជួយជ្រោងនាង ឲ្យក្លាយជាលោកជំទាវវ័យក្មេង នៅក្នុងពេលឆាប់ៗនេះផង ក៏មិនដឹង ។

គេហទំព័រ LookingTODAY បានព្យាយាមទាក់ទងទៅ កញ្ញា សន នាងផល្លីកា តាមប្រព័ន្ធទូរស័ព្ទ 069 ដែលនាងធ្លាប់ប្រើ តែមិនអាចទាក់ទងបាន នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤នេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news