ក្រុងលីវើភូល៖ ក្លឹបលេងនៅក្នុងក្របខណ្ឌកំពូល Major League Soccer របស់អាម៉េរិក Los Angeles Galaxy គឺជា ក្លឹបសំខាន់ ទី១ដែលកីឡាករខ្សែ បម្រើប្រធានក្រុម Steven Gerrard ជ្រើសរើសដើម្បីបញ្ចប់អាជីព បន្ទាប់ពីចាកចេញពី ក្លឹបហង្សក្រហម Liverpool របស់អង់គ្លេសនោះ ។
ប្រភពព័ត៌មានពីគេហទំព័រ Dailystar បានឲ្យដឹងថា កិច្ចសន្យារយៈពេល១៨ខែនឹង តល់ឲ្យកីឡាករអង់គ្លេសវ័យ៣៥ឆ្នាំ Gerrard នៅលើទឹកដីថ្មីសហរដ្ឋអាម៉េរិក នៅ ២ឬ៣ ថ្ងៃខាងមុខនេះ ប្រសិនបើអតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសរូប នេះពិតជាចាក ចេញពីក្រុមរងជើងឯក Premier League ឆ្នាំទៅមួយនេះមែននោះ ក្រោយពេលប្រកបអាជីពនៅទឹកដី Anfield នេះអស់រយៈ ពេល ១៧ ឆ្នាំមកនេះយូរជាងគេ និងមានការអាក់អន់ចិត្តតិចតួច ទៅនឹងការដឹកនាំរបស់លោកគ្រូ បង្វឹក Brendan Rodgers ដែល កំពុងធ្លាក់ទម្រង់លេងជាខ្លាំងនោះ ។
តែយ៉ាងណាក៏ដោយ Gerrard បានថ្លែងប្រាប់ឲ្យដឹងដែរថា “ប្រសិនបើកិច្ចសន្យាថ្មីនឹងត្រូវបាន ផ្តល់ឲ្យរូបខ្ញុំបន្តទៀតនោះ ខ្ញុំនឹង សម្រេចនៅបន្ត ។ និយាយឲ្យចំទៅ ខ្ញុំមិនទាន់ចង់ទៅណាឆ្ងាយពី Liverpool ឡើយនៅក្រោយពេលដែលខ្ញុំទើបតែបាន សម្រាក ពីក្រុមជម្រើសជាតិនោះដោយចង់បង្កើននៃការលេងបន្ថែមទៀតនៅ Liverpool ក៏ការធ្លាក់ទម្រង់ លេងរបស់ក្លឹបនិងបន្តមិនឈ្នះ ពាន អ្វីទាំងអស់ ពីមួយឆ្នាំទៅមួយឆ្នាំធ្វើឲ្យខ្ញុំធ្វើការគិតឡើងវិញ” ។
Gerrard បានបន្តទៀថា “ខ្ញុំគិតថា ការសម្រេចចិត្តចាកចេញពី Liverpool វាជាការត្រឹមត្រូវហើយ ហើយខ្ញុំក៏មិនរំពឹងថា នឹងលេង ឲ្យក្លឹបជើងខ្លាំងណាមួយបន្តទៀតដែរនៅតំបន់អឺរ៉ុប ។ មិនខ្វះទេក្លឹបនៅតំបន់អាស៊ី និងអាម៉េរិកដែលចង់បាន រូបខ្ញុំនោះ” ។
មួយវិញទៀត Liverpool អាចនឹងបន្តធ្លាក់ទម្រង់លេងថែមទៀត ប្រសិនបើអនុញ្ញាតឲ្យ Gerrard ចាកចេញមែននោះខណៈ ដែល អតីត ខ្សែប្រយុទ្ធ Rickie Lambert ក៏កំពុងស្ថិតក្នុងក្រសែភ្នែក ពីសំណាក់គ្រូបង្វឹកថ្មីលោក Alan Pardew របស់ក្លឹប Crystal Palace តែខ្សែប្រយុទ្ធវ័យក្មេង Raheem Sterling បានត្រឡប់មកវិញ បន្ទាប់ពីជាសះស្បើយពី របួស និងអាចចូលលេង វិញបានពេល Liverpool ជួបជាមួយនឹង Sunderland នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល