CamNews

តារា 

គ្រាន់តែក្រុម One Direction អត់ឆ្លើយតបវិញក្នុង Twitter សោះគំរាមសំលាប់ឆ្កែចញ្ចឹមរបស់ខ្លួន

តារានីមួយៗ តែងតែមានអ្នកគាំទ្រជានិច្ច ហើយអ្នកគាំទ្រទាំងនោះ អ្នកខ្លះក៏គ្រាន់តែជាអ្នក
គាំទ្រធម្មតា ចំណែកអ្នកខ្លះទៀតជាអ្នកគាំទ្រស្លាប់រស់តែម្តង ។ ភាគច្រើនអ្នកគាំទ្រក្រុមចំរៀង
ឬអ្នកចំរៀងវ័យក្មេង ដែលយើងហៅថា Idol នោះក៏មានវ័យក្មេងដែរ ហើយតែងតែធ្វើអ្វីប្លែកៗ
ឆ្កួតៗជាង អ្នកគាំទ្រចំរៀងផ្សេងពីនេះទៀត ។

Fan threatened to kill the dog if you do not get responses from 1D 1

ថ្មីៗនេះ អ្នកគាំទ្ររបស់ក្រុមចំរៀង One Direction ជានារីវ័យក្មេងម្នាក់ បានបង្ហោះរូបភាពមួយ
ជាមួយនិងពាក្យគំរាមដ៏ល្ងិតល្ងល់បំផុត តាមគេហទំព័របណ្តាញសង្គម Twitter ។ នាងបាន
បង្ហោះរូបមួយ ដែលរូបនោះគឺមានដៃរបស់នាង កំពុងច្របាច់ក របស់ឆ្កែនាងផ្ទប់ទៅនឹងដីតែ
ម្តងហើយ និយាយថា ប្រសិនបើក្រុម One Direction មិនឆ្លើយតបនិងសំណើរ សុំធ្វើជាមិត្ត
(Follow) នៅក្នុង Twitter ទេនោះនាងនឹងសំលាប់ឆ្កែនោះចោល ។ រូបនោះត្រូវបានបង្ហោះទៅ
ក្នុង Twitter អស់មួយសប្តាហ៍ទៅហើយ តែគ្មានចំលើយតបតពីខាង One Direction ឡើយ​
ទើបនាងផ្ញើររូបមួយសន្លឹកទៀតអោយសមាជិកក្រុម One Direction គឹ Liam ។​ នាងបានផ្ញើរូប
នាងអោបឆ្កែរបស់នាង ដោយនិយាយថា នាងស្រឡាញ់ Liam ណាស់ហើយពេលនេះឆ្កែនាង
បានងាប់ហើយ ។

Fan threatened to kill the dog if you do not get responses from 1D 2

ក្រោយមកនាងត្រូវបានគេរកឃើញថា បានបង្ហោះរូបថតគំរាមកំហែងជាច្រើន​ ដូចជាដាក់សត្វ
ចិញ្ចឹមក្នុង ម៉ាស៊ីនក្រឡុកផ្លែកឈឺ ចង់ដៃជើងក្មេងប្រុសជាដើម ដើម្បីអោយតារាចំរៀងល្បីៗ
ឆ្លើយតបនិងនាងវិញ ។ គេបានរិះគន់ថា ខ្លួនជាស្រីមិនគួរណា ធ្វើអំពើដ៏ឆ្កួតលីលាយ៉ាងនេះ
ព្រោះតែតារាចំរៀងដែលគេមិនខ្វល់ពីខ្លួនសោះ ។ ខាងក្រុម One Direction ក៏គ្មានប្រតិកម្មនឹង
រឿងនេះដែរព្រោះយើងអាចដឹងថា នេះមិនមែនជាលើកទីមួយទេ ៕

Fan threatened to kill the dog if you do not get responses from 1D 3

 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: star entertainment hollywood singer one direction band group idol twitter