CamNews

តារា 

50 Cent ដេកពេទ្យសាជាថ្មី ដោយសារគ្រោះថ្នាក់ចរាចរណ៏

រយៈពេលមួយខែក្រោយមក បន្ទាប់ពី 50 Cent បានដេកសំរាកព្យាបាលទាក់ទងនឹង
ជម្ងឺពោះ
វៀន នៅឯមន្ទីរពេទ្យ ពេលនេះ 50 Cent បានចូលពេទ្យម្តងទៀតដោយឧប
ទ្ទេវហេតុគ្រោះ
ថ្នាក់ចរាចរណ៏ដែលបានកើតឡើងនៅថ្ងៃទី ២៦ កន្លងផុតទៅថ្មីៗនេះ។


ឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៏នោះ​  បានកើតឡើង នៅក្នុងទីក្រុង  ញ៉ូយ៉ក  នាពេលព្រលឹម
ថ្ងៃអង្គារ ។  ភ្លាមៗនោះ  គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ  ដើម្បីធ្វើការព្យាបាល ក និង ខ្នង
របស់គាត់ ដែលក្រោយមកត្រូវបានអ្នកនាំពាក្យសារពត៌មាន MTV បានអោយដឹងថា​៖ គាត់គ្មាន
រងរបួសអីធ្ងន់ធ្ងរនោះទេដូច្នេះ លោកវេជ្ជបណ្ឌិតក៏បានអនុញ្ញាតអោយគាត់ចេញពីមន្ទីរពេទ្យនៅ
ក្នុងថ្ងៃដដែលនោះ។


     50 Cent​ ត្រូវបានភ្នាក់ងារប៉ូលីសបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីមានឧបទ្ទេវហេតុ

លើសពីនេះទៅទៀត   បើ និយាយពីគេហទំព័រផ្ទាល់របស់អ្នកចម្រៀង  Rap  រូបនេះ  ដែលមាន
ឈ្មោះថា Thisis50 ក៏បានបញ្ជាក់ទាក់ទងនិងឧបទ្ទេវហេតុមួយនេះ តែមិនបានសរសេរនូវពត៌មាន
អោយបានច្បាល់លាស់នោះទេ ​   គ្រាន់តែបានបញ្ជាក់ថា​   រូបគាត់បានមានគ្រោះថ្នាក់ចរាចរណ៏
ខណៈពេលដែលកំពុងបើកបរនៅលើផ្លូវ Highway មួយនៅក្នុងទីក្រុងញ៉ូយ៉ក។

ដោយឡែក​ បើនិយាយពីជិវិតការងារសិល្បៈវិញ​ 50 Cent និងគ្រោងចេញនូវអាល់ប៊ុមចម្រៀង
Rap  ក្នងពេលឆាប់ៗនេះ ពោលគឺនៅថ្ងៃទី ៣ មិថុនាខាងមុខនេះ ដែលមានឈ្មោះថា "Mruder
By Numberrs" ៕

ដោយ ៖ មង្គល
ប្រភព ៖ mtv


Tags: international news entertainment star