CamNews

កំសាន្ត 

ខានជួបគ្នាយូរ ពេលបានជួបម្តងលោក Nadech និង Yaya មិនឲ្យរំលង រឿងសាងអំពើល្អ!!

ថៃ ៖ លោក Nadech Kugimiya និងនាង Yaya Urassaya គឺជាគូស្នេហ៍ល្បីមួយគូនៅក្នុងវិស័យសិល្បៈថៃ ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរតែងតែឆ្លៀតពេលទំនេរពីការងារទៅសាងអំពើរល្អជាមួយគ្នាជារឿយ ។ 

ថ្មីៗនេះ តារាសម្តែងថៃទាំងពីរដួងនេះបានធ្វើការចូលរួមនៅក្នុងពិធីមួយរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ប្រទេសថៃ ។ នៅក្នុងនោះផងដែរ កំពូលតារាសម្តែងរូបសង្ហាលោក James Jirayu និងតារាល្បីៗជាច្រើនដួងទៀតក៏បានចូលរួមផងដែរ ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

នៅក្នុងកិច្ចសម្ភាស៍មួយជាមួយនិងអ្នកកាសែត នាង Yaya Urassaya បានថ្លែងថា​ ខ្លួនត្រូវបានអញ្ជើញចូលរួមពិធីបុណ្យនោះដោយ P’ Off Pongpat ។ ទទ្ទឹមនឹងនេះផងដែរ Yaya និយាយទៀតថា នាងបានស្វាគមន៍និងនិយាយជាមួយនិង Mae Keaw បានបន្តិចប៉ុណ្ណោះ ហើយភាគច្រើននាងបានសំណេះសំណាលគ្នាលេងជាមួយ Nadech ព្រោះអ្នកទាំងពីរមិនសូវជាបានជួបគ្នានោះទេមួយរយៈពេលនេះ​ ព្រោះម្នាក់ៗសុទ្ធតែមមាញឹកការងាររៀងៗខ្លួន ។ 

អ្វីដែលកាន់តែរភើបជាងនេះទៅទៀតសម្រាប់ហ្វេនៗនោះគឺ តារាស្រីវ័យ ២៦ ឆ្នាំរូបនេះបានបង្ហើបថា រឿងខ្នាតធំទី ២ របស់នាងមានចំណងជើងថា “Nakee 2” នឹងចាក់បញ្ចាំងក្នុងរោងភាពយន្តនៅក្នុងឆ្នាំនេះផងដែរ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Nadech Kugimiya Yaya Urassaya