CamNews

តារា 

អត់ដែលដឹងសោះថា ទំនាក់ទំនងរបស់នាង Kimberly និង Davika ជ្រាលជ្រៅជាមួយគ្នាដល់ថ្នាក់នេះ

កំសាន្ត ៖ យោងតាមប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា នាង Mai Davika និងកំពូលតារាសម្តែងថៃនាង Kimberly គឺជិតដិតនឹងគ្នាខ្លាំង កាលពីអ្នកទាំងពីរនៅក្មេង ហើយនាង Kimberly ក៏បានប្រាប់អ្នកគ្រប់គ្រងរបស់នាងថា នាងមានមិត្តម្នាក់ឈ្មោះថា Mai Davika ដែលស្អាត ខ្ពស់ និងស្លឹមថែមទៀតផង ។ 

នាង Mai Davika ចាប់ផ្តើមប្រលូកក្នុងវិស័យសិល្បៈនៅក្រោមការគ្រប់គ្រងរបស់ A-Supachai ដែលមិនមែនជាអ្នកគ្រប់គ្រងរបស់នាង Kimberly ទេ ព្រោះ A-Supachai បានទាក់ទងនាងមុនអ្នកគ្រប់គ្រងរបស់ Kimberly ។


គួរបញ្ជាក់ឲ្យដឹងថា តារាស្រីវ័យ ២៦ ឆ្នាំរូបនេះបានក្លាយជាតារាល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ មុនពេលដែលនាងសម្រេចចិត្តធ្វើជាតារាសម្តែងឯករាជ្យ បន្ទាប់ពីផុតកុងត្រាជាមួយផលិតកម្ម ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Kimberly Mark prin Mai Davika