CamNews

ព័ត៌មានអន្តរជាតិ 

ឥណ្ឌា ពង្រាយយន្តហោះ ចម្បាំង ២ គ្រឿងបន្ថែមទៀត រុករក យន្តហោះ ម៉ាឡេស៊ី ដែលបានបាត់ខ្លួន

ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានក្នុងស្រុកប្រទេស ឥណ្ឌា Times of India ទីភ្នាក់ងារសារព័ត៌មាន រដ្ឋចិន ស៊ិនហួរ បានចុះផ្សាយអោយដឹងថារដ្ឋាភិបាល ប្រទេសឥណ្ឌា នឹងបន្តធ្វើការរុករក យន្តហោះ ម៉ាឡេស៊ី ដែលបានបាត់ខ្លួន នៅតំបន់ ភាគខាងត្បូង មហាសមុទ្រឥណ្ឌា សាជាថ្មី ចាប់ពីថ្ងៃព្រហស្បត្តិ៍នេះទៅ ពោល ចាប់ផ្តើមដាក់ពង្រាយ យន្តហោះ ចម្បាំង ២ គ្រឿងសាជាថ្មី ។

លើសពីនេះ ប្រភពបន្តអោយដឹងថា យន្តហោះចម្បាំងយោធា ទាំងពីរគ្រឿងនោះ មានឈ្មោះ P-8I និង C-130J "Super Hercules" ។ កាសែតគូសបញ្ជាក់អោយដឹងថា កាលពីថ្ងៃពុធ កន្លងទៅនេះ រដ្ឋា ភិបាលប្រទេសឥណ្ឌា បានទទួលសំណើ ពីប្រទេស ម៉ាឡេស៊ី អោយមានការចេញជួយរុករក យន្ត ហោះ ដោយនៅក្នុងនោះ មានការបញ្ជាក់យ៉ាងច្បាស់ថា វិសាលភាព នៃការរុករក បានពង្រីកដល់ទៅ ៥ ពាន់ម៉ាយ ពីភាគខាងត្បូង ក្រុង Jarkata ។​


គួរបញ្ជាក់ថា កាលពីសប្តាហ៍កន្លងទៅ ប្រទេសឥណ្ឌា បានចេញបទអន្តរាគមន៍ ក្នុងការចុះជួយរុករក យន្តហោះម៉ាឡេស៊ី ដែលបានបាត់ខ្លួននេះ រួចម្តងមកហើយ ពោល បានដាក់ពង្រាយ នាវាចម្បាំង ដល់ទៅ ៦ គ្រឿង និង យន្តហោះ ច្រើនគ្រឿងផ្សេងទៀត នៅឯសមុទ្រ Andaman ក៏ដូចជាឈូង សមុទ្រ Bengal ។ យ៉ាងណាមិញ របាយការណ៍ បន្តអោយដឹងថា ប្រតិបត្តិការ ឥណ្ឌា ក្នុងការរុករក យន្តហោះ បានផ្អាកជាបណ្តោះអាសន្ន កាលពីពេលកន្លងទៅនេះ ខណៈ រដ្ឋាភិបាលក្រុង កូឡាឡាំ ពួរបានសម្រេចធ្វើការកំណត់ឡើង នូវតំបន់ មានអទិភាពជាចម្បង ក្នុងការរុករក ។ 

លោក Najib Razak នាយករដ្ឋមន្រ្តី ប្រទេស ម៉ាឡេស៊ី បានស្នើដល់ លោក Manmohan Singh ជា នាយករដ្ឋមន្រ្តី ប្រទេស ឥណ្ឌា អោយមានកិច្ចសហប្រតិបត្តិការ ក្នុងការផ្តល់ជាទិន្នន័យ ក៏ដូចជា​ សញ្ញាណរ៉ាដា ដើម្បីកំណត់បាន នូវផ្លូវរថ យន្តហោះ ម៉ាឡេស៊ី ដែលបានបាត់ខ្លួន កាលពីពេលនោះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States