CamNews

តារា 

Zayn (One Direction) ភ្ជាប់ពាក្យជាមួយមិត្តស្រីហើយ

នៅក្នុងកម្មវិធី សម្ភោធខ្សែភាពយន្តថ្មីរបស់ក្រុមចំរៀង One Direction : This Is Us កាលពីថ្ងៃ
អង្គារ ទី២០ សីហានេះ ទស្សនិកជននិងអ្នកសារព័ត៌មាន បានទទួលដំណឹងមួយ ដ៏ភ្ញាក់ផ្អើល
ហើយក៏ជាដំណឹងល្អមួយដែរ ។

តារាចំរៀងស្រី Perrie Edwards ដែលជាសមាជិកក្រុម Little Mix ត្រូវជាមិត្តស្រីរបស់ Zayn
សមាជិកក្រុម One Direction ត្រូវបានគេប្រទះឃើញ ពាក់ចិញ្ជៀននៅដៃនាង ធ្វើទស្សនិកជន
សង្ស័យថា Perrie និង Zayn បានភ្ជាប់ពាក្យជាមួយគ្នាហើយ ។



ដោយសារតែព័ត៌មានមិនទាន់ច្បាស់ អ្នកសារព័ត៌មានក៏ បានសាកសួរទៅម្តាយរបស់ Perrie
អ្នកស្រី Debbie Duffy ។ អ្នកស្រី Debbie បានប្រាប់ថា វាជាការពិតណាស់ ដែលកូនស្រីរបស់
គាត់ Perrie និង Zayn បានភ្ជាប់ពាក្យនិងគ្នាហើយ ហើយគាត់ពេញចិត្តនឹង Zayn ណាស់ ។

គួរបញ្ជាក់ផងដែរថា Zayn និង Perrie បានជួបគ្នានៅក្រោយឆាក របស់កម្មវិធី X Factor របស់
អង់គ្លេស កាលពីខែធ្នូ ២០១១ ។ ពួកគេបានចាប់ផ្តើមទាក់ទង ណាត់ជួបគ្នាជាលើកដំបូង ក្នុង
ខែមេសា ២០១២ ហើយក៏បន្តជាសង្សារហូតមកទល់ពេលនេះ ៕



ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: star entertainment hollywood singer zayn one direction perrie little mix