អាពាហ៍ពិពាហ៍ខ្មោចជារឿងប្រពៃណីដែលមានតាំងពីជាង៣០០០ឆ្នាំមកម៉្លេះ ជា
ពិសេសពាសពេញភាគខាងជើងប្រទេសចិន។ ស្ទើរគ្រប់គ្រួសារដែលមានញាតិ
សន្តានជាអ្នកស្លាប់នៅលីវសុទ្ធតែខំស្វែងរកមនុស្សក្នុងសុបិនឲពួកគេ។
ការគោរពបូជាជីដូនជីតាដែលបានអនិច្ចកម្មទៅ ជាភារកិច្ចដំបូងនៅក្នុងគ្រួសារ ហើយពិធីនេះត្រូវ
បានប្រារព្ធរយះពេល១៥ថ្ងៃ។ វាជាឱកាសរៀបចំផ្នូរខ្មោចសំរាប់អ្នកបានបាត់បង់ជីវិត ហើយវាក៏ជា
ពេលដ៏ល្អបំផុតសំរាប់"រៀបការខ្មោច" និងក៏ជាឱកាសរកលុយបានច្រើនបំផុតសំរាប់ពួកប្លន់ផ្នូរខ្មោច។
ពិធីបុណ្យប្រពៃណីនៅប្រទេសចិន
Huang Jichun, អ្នកស្រាវជ្រាវនៅសៀងហៃបានឲដឹងថា “ពេលនោះ សពរបស់អ្នកដែលបាន
ស្លាប់ពីរនាក់ត្រូវបានកប់ជាមួយគ្នា ហើយធ្វើពិធីពាក់កណ្តាលរៀបការពាក់កណ្តាលបញ្ចុះសព
"សពលែងនៅឯកោទៀត ហើយធ្វើឲគ្រួសាររីកស៊ីឆាប់មានបាន"។
នៅខែ2/2012, ឯស្រុកGuangping ខេត្តHubei អ្នកកំលោះ Liuអាយុ18 ឆ្នាំ បានបាត់បង់ជីវិត
ដោយសាររោគបេះដូងបានរៀបការជាមួយនាងWuអាយុ17 ឆ្នាំ ស្លាប់ព្រោះដុះសាច់ក្នុងខួរក្បាល។
គ្រួសាររបស់Liu បានចំណាយប្រាក់35.000 Yuan(ប្រហែល4.200អឺរ៉ូ)ឲទៅគ្រួសារ Wu ដើម្បីយក
សព។ នោះជាចំនួនលុយមិនតិចឡើយដែលទទួលបានជាមធ្យមប្រចាំឆ្នាំប្រហែល5.000 Yuan
សំរាប់មនុស្សម្នាក់។ មនុស្សវ័យក្មេងពីរនាក់នេះមិនដែលបានស្គាល់គ្នាទេកាលនៅរស់ ត្រូវបាន
កប់រួមគ្នា និងនុំប៉ាវត្រូវបានគេដាក់សែននៅលើផ្នូរពួកគេ៕
ដោយ៖ និស្ស័យ
ប្រភព៖ zing