CamNews

តារា 

Justin Bieber បើកបរឈ្លើយ ត្រូវប៉ូលីស ផាកយ៉ាងចាស់ដៃ!

ប៉ុន្មានសប្ដាហ៍កន្លងមកនេះ Justin Bieber ហាក់ដូចជាធ្លាក់ដុនដាបមែនទែន ក្រោយពេលដែលមាន
បញ្ហាបែកគ្នាជាមួយនាង Selena Gomez មកនោះ កាលពីមិ្សលមិញនេះ គេត្រូវបានប៉ូលីសឃ្លាំមើល
ផាកយ៉ាងចាស់ដៃទៀតផង។

Justin Bieber បានបើករថយន្ត Ferrari ពណ៌សមួយគ្រឿងជាមួយមិត្តរបស់គេម្នាក់ ហើយបានបើក
ហួសល្បឿនកំណត់ ដែលបណ្ដាលអោយប៉ូលីសដេញតាមតែម្ដង។ គេព្យាយាមបើកគេចពីប៉ូលីស
តែតារាមុខស្រស់រូបនេះប្រហែលជាភ្លេចថាប៉ូលីសស្រុកអាមេរិកពិបាកគេចហើយមើលទៅ។

ចុងក្រោយប៉ូលីស ២ រថយន្តបានស្ទាក់រថយន្ត Ferrari របស់គេបានហើយមិនខ្វល់ថាគេជា JB ស្អី
នោះទេអោយតែខុសច្បាប់គឺត្រូវតែផាក។ ប៉ូលីសបានដកហូតបណ្ណបើកបររបស់គេហើយបានចេញ
វិក័យបត្រផាកពិន័យមួយជូនទាំង យប់មុនទៅផ្ទះចូលគេងទៀតផង។ រូបភាពនិងរាល់សកម្មភាព
របស់គេត្រូវបានក្រុម Paparazzi និង TMZ ថតជាប់ដែលជារឿងអាម៉ាស់ជាទីបំផុត ហើយមិនត្រឹម
តែប៉ុណ្ណោះ TMZ បានសរសេរថា JB ប្រហែលជាទៅណាប្រញ៉ាប់ជាមួយសង្សារថ្មីហើយមើលទៅ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ TMZ 


Tags: Justin Bieber baby youtube selena gomez