CamNews

ម៉ូដែល 

Chanel ដាក់បង្ហាញកាបូប យក្ស និងកាបូប តូចបំផុត ក្នុងកម្មវិធី Paris Fashion Week 2013

Chanel គឺជាម៉ាកល្បីមួយរបស់ បារាំង ដែលមានសក្ដានុពលទៅលើវិស័យ ម៉ូដទាន់សម័យ ច្រើន
សម័យកាលណាស់មកហើយ ដែលម៉ាកនេះ បានគ្របដណ្ដប់លើទឹកចិត្តអ្នកប្រើប្រាស់ ជាច្រើន
ទ្វីប និងមានអ្នកសុំបន្តសិទ្ធិច្រើនប្រទេសផងដែរ។ ផលិតផលរបស់ Chanel សរុបទៅគឺមានគ្រប់
សព្វទាំងសម្លៀកបំពាក់និងរបស់របរបន្ទាប់បន្សំជាពិសេសគឺកាបូបតែម្ដង។

ហើយនៅក្នុងកម្មវិធី Paris Fashion Week នាដើមសប្ដាហ៍នេះនៅទីក្រុង Paris ម៉ាក Chanel បាន
ដាក់នារីបង្ហាញម៉ូដអោយដើរម៉ូដបង្ហាញនូវកាបូបដៃចំនួន ២ ដែលជាកាបូបដែលប្លែកជាគេបំផុត
នៅលើលោក ដែលមួយជាកាបូបធំជាងគេ និងមួយទៀតគឺជាកាបួប ដែលមានរាងតូចជាងគេ។

ប្រសិនបើលោកអ្នកបានឃើញកាបូបតូចនោះប្រហែលជាគិតថាវាស្រដៀងនឹងកាបូបទៅញុំាការ
របស់ស្រីៗប៉ុន្តែប្រសិនបើលោកអ្នកក្រលេកមើលកាបូបធំវិញនោះលោកអ្នកប្រហែលជាច្បាស់
ហើយថាគ្មាននរណាប្រើប្រាស់កាបូបធំបែបនេះនោះទេ។ តែយ៉ាងណាវាគ្រាន់តែជាការដាក់តាំង
បង្ហាញ៕


 

ដោយ៖ ម៉ូកា
ប្រភពពី៖ NYdaily 


Tags: fashion bag chanel paris