បើតាមប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិក ថ្មីនេះ បានលេចចេញរូបអាក្រាត តារាល្បីៗមួយចំនួន រួមមាន តារាហូលីវូដដែលបានឈ្នះ ពានរង្វាន់ Oscar កញ្ញា Jennifer Lawrence, Rihanna, Avril Lavigne, Amber Heard, Gabrielle Union, Hayden Pannettiere និង Hope Solo។
Jennifer Lawrence បានសរសេរនៅក្នុង Tweeter ថា៖ វាពិតជាពិបាក និងចំលែក ណាស់ ដែលមនុស្ស ទាំងនោះអាចយកអាថ៌កំបាំងពីអ្នកបាន។ ភ្នាក់ងាររបស់នាង បានសន្យាថា នឹងចាត់វិធានការតាមផ្លូវច្បាប់។
អ្នកតំណាងរបស់ Jennifer Lawrence បានប្រាប់គេហទំព័រ TMZ ថា៖ នេះគឺជា ការបំពានជាក់ស្តែង លើអាថ៌កំបាំងអ្នកដ៏ទៃ។ យើងបានទំនាក់ទំនងទៅអាជ្ញាធរ ហើយនិង ផ្តន្ទាទោស ជនណា ដែលបង្ហោះរូបដែលគ្មានការយល់ព្រមពី Jennifer Lawrence។
ពាក្យចចាមអារាមអំពីរូបភាពទាំងនោះ ចាប់ផ្តើមផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ហើយរូបទាំងអស់នោះមាននៅក្នុងគណនី iCloud ដែលត្រូវបាន hack គេហទំព័រ Mashable និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត។
ប្រែសំរួលដោយ៖ មុនី
ប្រភព៖ news