CamNews

ព័ត៌មានបច្ចេកវិទ្យា 

ហែកឃើរ បញ្ចេញរូបអាក្រាតនៃតារា Hollywood បន្ទាប់​ពី​ ហែក iCloud របស់ Apple

ថ្មីៗនេះ ក្រុមហ៊ុនហែកឃើរ (hacker) បានបញ្ចេញស្នាដៃអាក្រក់របស់ខ្លួន ដោយការហែកចូល
លុកលុយគណនី iCloud (Apple) របស់តារា Hollywood ល្បីៗ ដូចជានាង Jennifer Lawrence,
Ariana Grande និង Kate Upton ជាដើម និងបានរកឃើញរូបថតអាក្រាតកាយយ៉ាងច្រើនរបស់
តារាទាំងនេះ។

បណ្ដា​រូប​ភាព និង​វីដេអូ ដែល​ត្រូវ​បាន​ក្រុម​ហែក​ឃើរ​ បង្ហោះ​លើ​អ៊ីន​ធឺរ​ណែត


បណ្ដារូបថតក្ដៅសាច់ទាំងនោះ បានបង្ហាញខ្លួនជាលើកដំបូង នៅលើ ប្លក់ 4Chan ។ មកដល់
ពេលនេះ មានតែអ្នកតំណាងរបស់ Jennifer Lawrence ឈ្មោះ Bryna Rifkin ចេញមកទទួល
ស្គាល់ថា ក្នុងនោះ មានរូបអាក្រាតរបស់ Jennifer Lawrence ។

តារា​ល្បី​ឈ្មោះ របស់ Hollywood នាង Jennifer Lawrence


អ្នកតំណាងរបស់នាង Jennifer Lawrence និយាយថា ៖ “នេះគឺជាការវាយប្រហារ រំលោភទៅ
លើសិទ្ធិឯកជន។ យើងខ្ញុំបានទាក់ទងទៅខាងសមត្ថកិច្ច ហើយនឹងចាត់វិធានការផ្លូវច្បាប់ចំពោះ
ជនណា ដែលបានបង្ហោះរូបថតនេះ របស់ Jennifer Lawrence”។

បណ្ដារូបថតក្ដៅសាច់នេះ ត្រូវបានគេជឿថា ត្រូវគេលួចយក ក្នុងការហែកចូលគ្រប់គ្រងគណនី
iCloud (Apple) របស់ក្រុមតារាទាំងនោះ។ រូបថតអាក្រាត់មួយចំនួន ត្រូវបានបង្ហោះនៅលើប្លក់
4Chan ទន្ទឹមនឹងនេះ អ្នកបង្ហោះនោះ ថែមទាំងបានទាមទារឱ្យផ្ដល់ប្រាក់ឱ្យពួកគេ តាម​រយៈការ
ប្រើ bitcoin ។

ហែក​ឃើរ​ប្រកាស​ថា ខ្លួន​ថែម​ទាំង​មាន​វីដេអូ​ស្រើប​ស្រាល របស់ Jennifer Lawrence


ទំព័រ Buzzfeed ឱ្យដឹងថា ៖ “ហែកឃើរ នៅលើទំព័រ 4Chan ក៏បានប្រកាសថា ពួកគេក៏មាន
វីដេអូក្ដៅសាច់របស់ Lawrence ព្រមទាំងប្រាប់ថា កំពុងកាន់កាប់រូបថតស្រើបស្រាល រួមនឹង
រូបថត "ឡើងឋានសួគ៌ម្នាក់ឯង" ចំនួន ៦០សន្លឹក របស់តារាដែលធ្លាប់ដណ្ដើមបានពានរង្វាន់ 
Oscar នេះ ទៀងផង”។

Victoria Justice បាន​បដិសេធ​ថា រូប​អាក្រាត​របស់​នាង ដែល​​ត្រូវ​គេ​បង្ហោះ​ នោះ​គឺ​ជា​រូប​ក្លែង​ក្លាយ


ដោយឡែក តារាសម្ដែង នាង Victoria Justice ក៏បានបង្ហោះនៅលើទំព័រ Twitter របស់ខ្លួនថា
បណ្ដារូបថតរបស់នាង ដែលបានបែកធ្លាយនោះ គឺជារូបក្លែងក្លាយ។ ថ្វីបើមានការបដិសេធ
បែបនេះ ប៉ុន្ដែ ការបញ្ចេញបញ្ជីលេខទូរស័ព្ទដៃរបស់ក្រុមតារាល្បីៗ ពីសំណាក់ក្រុមហែកឃើរ
ធ្វើឱ្យសាធារណជន យល់ថា បណ្ដារូបថតស្រើបស្រាលទាំងនោះ គឺជារូបថតពិត របស់តារា
ទាំងនោះ។

ក្នុងបញ្ជីលេខទូរស័ព្ទនេះ ក៏មានលេខរបស់ Cara Delevingne, Kim Kardashian និង Mary-Kate
Olsen ផងដែរ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ buzzfeed


Tags: Jennifer Lawrence hacker iCloud