CamNews

តារា 

ប៉ូលីស FBI កំពុងវែកមុខរកជន ដែលលួចបង្ហោះរូបអាក្រាតរបស់តារាល្បីៗ រហូតដល់ទៅ១០០នាក់ (មានវីដែអូ)

FBI កំពុងស៊ើបអង្កេត បន្ទាប់ពីលេចចេញរូបភាពអាក្រាតរបស់តារា ដែលទទួលបាន ពានរង្វាន់ អូស្កា គឺ កញ្ញា Jennifer Lawrence និងតារាជាច្រើននាក់ទៀត តាមប្រព័ន្ធ online។ រូបភាពទាំងនោះ មុនដំបូង បានលេចឡើងនៅលើផ្ទាំងផ្សព្វផ្សាយ នៅ សហរដ្ឋអាមេរិក មុនពេលដែលវាត្រូវបានរាលដាលបន្ត។






មានរូបភាពអាក្រាតរបស់កញ្ញា Jennifer Lawrence ច្រើនជាង ៦០សន្លឹក ក្នុងចំណោម រូបភាពតារា ដទៃទៀត ត្រូវបានលួច ដែលវាអាចលេចចេញតាមប្រព័ន្ធ iCloud ដែលអាចធ្វើឲទូរស័ព្ទរបស់នាងត្រូវបានគេ hack។

អ្នកតំណាងរបស់ Jennifer Lawrence បានបញ្ជាក់ថា រូបភាពទាំងអស់នោះ គឺជា រូបភាពពិតប្រាកដមែន។ សេចក្តីថ្លែងការណ៏មួយ បាននិយាយថា៖ នេះគឺជា ការបំពាន ជាក់ស្តែង លើអាថ៌កំបាំងអ្នកដ៏ទៃ។ យើងបានទំនាក់ទំនងទៅអាជ្ញាធរ ហើយនិង ផ្តន្ទាទោស ជនណា ដែលបង្ហោះរូបដែលគ្មានការយល់ព្រមពី Jennifer Lawrence។




 បញ្ជីឈ្មោះអ្នកដែលត្រូវបាន hack បានលេចចេញនៅលើគេហទំព័រ Buzzfeed។ វាមានរហូតទៅដល់ ១០០នាក់ឯនោះ មានដូចជា Aubrey Plaza, Cat Deeley, Kelly Brook, Kim Kardashian, Michelle Keegan, និង Rihanna ជាដើម. ប៉ុន្តែអ្នកនាំពាក្យ របស់តារា ចំរៀង Ariana Grande បាននិយាយថា៖ រូបភាពរបស់ Ariana Grande គឺជារូបភាព មិនពិត។ ហើយតារាសំដែង Victoria Justice ក៏បដិសេធថា រូបរបស់នាងក៏មិនពិតដែរ។




អ្នកតំណាង មកពីក្រុមហ៊ុន Apple បានប្រាប់គេហទំព័រ Sky News ថា៖ ពួកគេមិនទាន់បាន ធ្វើសេចក្តីពន្យល់ នៅឡើយទេ អំពី ការចោទប្រកាន់ដែលគ្មានភស្តុតាងថា រូបភាព ទាំងនោះធ្លាយចេញតាមប្រព័ន្ធ iCloud។




FBI បាន និងកំពុងស៊ើបអង្កេត ការលេចចេញរូបភាពអាក្រាត របស់ តារាទាំងនោះ ដែលរួមមាន Scarlett Johansson និង Christina Aguilera ផងដែរ។


អាន៖ លេចចេញ រូបអាក្រាតពិតៗ របស់តារាល្បីៗមួយចំនួន ដែលជាស្នាដៃ របស់ពួក hacker

 

 


ប្រែសំរួលដោយ៖  មុនី
ប្រភព៖ sky news