CamNews

ជីវិត និងការងារ 

Jennifer Lawrence ជាប់លេខពីរ ក្នុងបញ្ជីតារា ដែលរកបានប្រាក់ច្រើនបំផុត

Jennifer Lawrence កើតនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ១៩៩០ ក្នុងក្រុង Louisville, Kentucky ។ នាង
ធ្លាប់បានរស់នៅក្នុងក្រុង New York ប៉ុន្មានឆ្នាំដំបូងដែលនាងចាប់ផ្ដើមការងាររបស់ខ្លួន ប៉ុន្ដែពេល
នេះ នាងរស់នៅក្នុងក្រុង Santa Monica រដ្ឋ California ។ មិត្តប្រុសដំបូងរបស់នាងគឺ តារាសម្ដែង
របស់អង់គ្លេស និងដៃគូសម្ដែងក្នុងរឿង X-Men: First Class គឺលោក Nicholas Hoult ចាប់តាំង ពីឆ្នាំ
២០១១ ដល់ឆ្នាំ ២០១៣ ។


Jennifer Lawrence មិនធ្លាប់បានចូលសិក្សាផ្នែកភាពយន្ដ ឬផ្នែកសម្ដែងនោះទេ ហើយនាងបាន
ចាប់ផ្ដើមអាជីពជាអ្នកសម្ដែងរបស់ខ្លួន ដោយថតខ្សែភាពយន្ដកំប្លែង រឿង The Bill Engvall Show
របស់ទូរទស្សន៍ TBS ។ ខ្សែភាពយន្ដនេះ ត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ ចាប់ពីខែកញ្ញា
ឆ្នាំ ២០០៧ ហើយបានបិទបញ្ចប់ក្នុងឆ្នាំ ២០០៩ ។ តារាសម្ដែងរូបស្រស់ នេះ ទទួលបានពានរង្វាន់
“តារាវ័យក្មេងឆ្នើមបំផុត” សម្រាប់ខ្សែភាពយន្ដទូរទស្សន៍នេះ។

ឆ្នាំ ២០០៨ Lawrence ត្រូវបានជ្រើសរើសឱ្យសម្ដែងជាតួឯកជាលើកដំបូង ក្នុងខ្សែភាពយន្ដ The
Poker House ដែលដឹកនាំសម្ដែង ដោយ Lori Petty ។ ជាមួយនឹងតួអង្គនេះ កំពូលស្រីស្អាត Jennifer
Lawrence ទទួលបានពានរង្វាន់ តារាឆ្នើមក្នុងខ្សែភាពយន្ដនេះ នៅក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់
Los Angeles Film Festival Award ។

Jennifer Lawrence ក្នុង​ខ្សែ​ភាព​យន្ដ រឿង The Poker House

កាលពីពេលថ្មីៗនេះ Jennifer Lawrence ត្រូវបានគេចាប់អារម្មណ៍ជាខ្លាំង នៅពេលនាងបង្ហាញ
ខ្លួន នៅក្នុងបញ្ជីនៃតារាសម្ដែង ១០រូប ដែលរកបានប្រាក់ច្រើនបំផុត ក្នុងអំឡុងពេល ពីខែមិថុនា
ឆ្នាំ ២០១២ ដល់ ខែមិថុនា ឆ្នាំ ២០១៣ ដែលប្រកាសដោយទំព័រទស្សនាវដ្ដី Forbes ។ ក្នុងបញ្ជី
នេះ Jennifer Lawrence ជាប់ចំណាត់ថ្នាក់លេខពីរ ដោយរកបានប្រាក់ ២៦លានដុល្លារអាមេរិក។
ចំណែកអ្នកឈរលំដាប់ខ្ពស់ជាងគេ គឺកំពូលតារាសម្ដែងស្រី នាង Angelina Jolie ជាមួយនិងប្រាក់
ចំណូល ៣៣លានដុល្លារ ខណៈដែលចំណាត់ថ្នាក់លេខបី គឺបានទៅលើ Kristen Stewart (២២
ដុល្លារអាមេរិក)។



ដោយ ៖ តារា
ប្រភព ៖ NNT


Tags: Jennifer Lawrence star income 2012 2013 job