CamNews

ប្លែកៗ 

ឃើញ​ប៉ូលិស​ស្រី​ស្អាត​ សុំ​លេខ​ទូរស័ព្ទ​ចង់ញ៉ែ​ គេ​មិនឲ្យ​ប៉ង​សម្លាប់​ ត្រូវ​ជាប់ទោស

អ៊ីស្រាអែល: តាមសេចក្តីរាយការណ៍ របស់ប៉ូលិស អ៊ីស្រាអែល បានឲ្យដឹងថា បុរសម្នាក់ត្រូវបានចាប់ ខ្លួន ដោយរងការចោទប្រកាន់ ពីបទ ប៉ុនប៉ងធ្វើ មនុស្សឃាតលើ ប៉ូលីសស្រីម្នាក់ អាយុ១៩ឆ្នាំ។

តាមហេតុការណ៍ បានបង្ហាញថា Omar Souad អាយុ ២៣ឆ្នាំ រស់នៅតំបន់ Nahaf គេជាជនសង្ស័យ ម្នាក់ ដែលត្រូវកាត់ទោសឲ្យ នៅបម្រើក្នុង សហគមន៍ នៅឯស្ថានីយ៍ប៉ូលីស Carmiel។ Omar បានសុំ លេខទូរស័ព្ទពីប៉ូលីសស្រីស្ម័គ្រចិត្តម្នាក់ ដែលធ្វើការនៅតំបន់ ជាមួយគ្នាជាច្រើនដង ប៉ុន្តែនាងបដិសេធ មិនព្រមឲ្យលេខទូរស័ព្ទ ផ្ទាល់ខ្លួនទេ និងបានប្តឹងថ្នាក់លើ ទៀតផង។

មេប៉ូលីសបានហៅ Omar ទៅអប់រំ និងប្រាប់ឲ្យនៅឆ្ងាយពី ប៉ូលីសស្រីនោះ ដែលជាហេតុធ្វើឲ្យ Omar ខឹងជាខ្លាំង ហើយពីរថ្ងៃក្រោយមក Omar បានយកកាំបិត មកប៉ុស្តិ៍ប៉ូលីស និងចាក់ទៅលើ ប៉ូលីសស្រី នោះ បណ្តាលឲ្យរងរបួស យ៉ាងធ្ងន់ធ្ងរ។ Omar ត្រូវបានចាប់ខ្លួនបញ្ជូន ទៅតុលាការ កាត់ទោសផង ដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: unbelievable strange ប្លែកៗ