Nate Hill គឺជាតារាសម្តែងមួយរូប ដែលរស់នៅក្នុងទីក្រុង New York សហរដ្ឋអាមេរិច។ គាត់ បានឲ្យដឹងថា គំនិតច្នៃប្រឌិត ដោយយកក្រុមនារីម៉ូដែល ធ្វើជាកន្សែងរុំព័ទ្ធ ក នេះ គឺលោកមាន គោលបំណងសំខាន់ ចង់ផ្តោតទៅលើ ការប្រកាន់ជាតិសាសន៍ ក្នុងពេលបច្ចុប្បន្ននេះ។
គំរោងនេះ បានចាប់ផ្តើមធ្វើឡើងមុននេះ ៤ខែមកហើយ។ អាល់ប៊ុមរូបថតនេះ បានចែកចេញ ជា ២ផ្នែក មួយជារូបថតបែបសិល្បៈជំនាញ និងមួយទៀតជាប្រភេទរូបថត ដែលថតដោយ ខ្លួនឯង មុខកញ្ចក់។ ខ្លួនរបស់ Nate មានផ្ទុកដោយឈាម ២ប្រភេទផ្សេងគ្នា ដោយឪពុករបស់ គាត់គឺជាជនជាតិស្បែកខ្មៅ រីឯម្តាយវិញ ជាជនជាតិស្បែកស។ ហេតុដូច្នេះហើយ ទើបគាត់ អាចសង្កេតដឹងថា ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ នៅតែមានភាពខ្លាំងក្លា នៅក្នុងប្រទេស របស់ខ្លួន។
បើទោះជា គំនិតច្នៃប្រឌិតនេះ វាមានអត្ថន័យល្អ ក៏ពិតមែន ប៉ុន្តែបណ្តារូបថតរបស់ Nate នៅតែ ទទួលបាននូវប្រតិកម្មប្រឆាំង មិនគាំទ្រផងដែរ។ ក្នុងនោះ បណ្តាប្រតិកម្មខ្លាំងក្លា ពីសំណាក់អ្នក ដែលនិយមលេងអ៊ីនធឺណេត បានបង្ហាញពីការខឹងសម្បារ ក្នុងការដែលចាត់ទុក មនុស្សស្រី ទៅ នឹងរបស់របរ ប្រើប្រាស់ សម្រាប់លំអរាងកាយនោះ។
ខាងក្រោនេះ គឺបណ្តារូបថត ច្នៃប្រឌិតរបស់ Nate ក្នុងន័យ ប្រឆាំងនឹងការរើសអើងជាតិសាសន៍ ពណ៌សម្បុរ ដែលទទួលបាននូវប្រតិកម្ម ប្រកែកគ្នាច្រើន នៅលើអ៊ីនធឺណេត។ សូមទស្សនាដូច ខាងក្រោម៖