CamNews

មិនគួរឲ្យជឿ 

បុរសម្នាក់ព្យាយាមបើកទ្វារយន្ដហោះ ដើម្បីលោតសម្លាប់ខ្លួន ព្រោះឈ្លោះគ្នាជាមួយមិត្តស្រី

បុរសម្នាក់នៅប្រទេសចិន បានព្យាយាមបើកទ្វារយន្តហោះដែលកំពុងនៅលើអាកាសដើម្បីធ្វើអត្ត
ឃាត ក្រោយពីឈ្លោះប្រកែកគ្នាជាមួយមិត្តស្រី។

យោងតាមទំព័រ dailymail ហេតុការណ៍ខាងលើបានកើតឡើងកាលពីសប្ដាហ៍មុន នៅពេលបុរស
ម្នាក់ឈ្មោះ Zhang និងមិត្តស្រីឈ្មោះ Wu នៅលើយន្តហោះមានស្លាកលេខ CA4169 របស់ក្រុម
ហ៊ុនអាកាសចរណ៍ Air China ខណៈធ្វើដំណើរពីក្រុង Chongqing ទៅកាន់ក្រុងប៉េកាំង ប្រទេស
ចិន។

នគរបាលឱ្យដឹងថា Wu និងមិត្តប្រុសឈ្មោះ Zhang បានឈ្លោះប្រកែកគ្នានៅលើយន្តហោះ
ក្រោយពីនាងនិយាយជាមួយមិត្តប្រុសថា មិនសមនឹងគ្នា ហើយថា គួរតែឈប់ទាក់ទងគ្នាក្នុងរយៈ
ពេលប៉ុន្មានថ្ងៃ។ បុរសឈ្មោះ Zhang តួចចិត្តខ្លាំង ក៏មានសកម្មភាព ធ្វើឱ្យមានការភ្ញាក់ផ្អើលនៅ
លើយន្តហោះ។

នាង Wu ឱ្យដឹងថា “ភ្លាមៗនោះ គាត់ក្រោកឈរ ហើយនិយាយថា បងនឹងស្លាប់នៅចំពោះមុខ
អូន”។ បន្ទាប់មក Zhang បានដើរត្រង់ទៅរកច្រកចេញបន្ទាន់នៅលើយន្តហោះ ក្នុងបំណងបើក
ទ្វារនេះដើម្បីសម្លាប់ខ្លួន។ ប៉ុន្តែ ភ្លាមនោះ ក្រុមបុគ្គលិកនៅលើយន្តហោះក៏បានមកដល់ និងបាន
រារាំងទាន់ពេល។

បន្ទាប់ពីយន្តហោះបានចុះចតដោយសុវត្ថិភាព នគរបាលនៅព្រលានយន្តហោះអន្តរជាតិប៉េកាំង
បានចាប់ឃាត់ខ្លួន Wu និង Zhang។ បុរសឈ្មោះ Zhang នេះថ្លែងថា ខ្លួនគ្រាន់តែចង់គំរាមមិត្តស្រី
របស់ខ្លួនតែប៉ុណ្ណោះ គឺមិនមានបំណងលោតចុះពីយន្តហោះនោះទេ។

ក្រោយមក បុរសឈ្មោះ Zhang ត្រូវបានឃុំខ្លួនបណ្ដោះអាសន្នចំនួន ១៥ឆ្នាំ ចំណែកនាងជាមិត្តស្រី
ត្រូវបានពិន័យជាប្រាក់ ២០០យ័ន (ប្រហែល ៣០ដុល្លារអាមេរិក) ពីបទបង្កចលាចលនៅលើយន្ត
ហោះ។

ប្រែសម្រួល ៖ តារា
ប្រភព ៖ dailymail


Tags: ចិន សម្លាប់ខ្លួន យន្ដហោះចិន