កាលពីពេលថ្មីៗនេះមានពាក្យចចាមអារាមថា Lily Jing ជាភរិយារបស់អ្នកនិពន្ធជនជាតិចិនដ៏ល្បី
Han Han កំពុងតែមានទំនាស់ប្ដីប្រពន្ធរកលែងលះគ្នា ហើយកំពុងមានបញ្ហាក្នុងការទាមទារកូន
ស្រីអាយុ ២ ខួបដែលជាសម្បត្តិមានតម្លៃបំផុតរបស់មាតាបិតាគ្រប់រូប។
ជាមួយគ្នានេះផងដែរក៏មានព័ត៌មានលេចធ្លាយថាអ្នកនិពន្ធ Han Han កំពុងតែមានស្នេហាលាក់កំ
បាំងជាមួយនឹងតារាស្រី Zhao Zhuona ខណៈពេលដែលនាង Lily Jin កំពុងតែសម្លឹងរកអ្នកនិពន្ធ
Dugu Yi និយាយរួមទៅគឺ ប្ដី ប្រពន្ធ ២ នាក់នេះបែកចិត្តរៀងខ្លួន។ ទោះបីជាមានដំណឹងបែបនេះក្ដី
ក៏អ្នកនិពន្ធ Han Han និងប្រពន្ធមិនទាន់មានការឆ្លើយតបនៅឡើយនោះទេ។
បើតាមសាច់រឿងរបស់ Han Han និង Zhao Zhuona គេដឹងមកថា វាល្អក់កករ មកជាង ២ ឆ្នាំមក
ហើយដែលធ្លាប់មានចចាមអារាមថា Han និង Zhao Zhuona លួចទាក់ទងគ្នាមកតាំងពីឆ្នាំ ២០១០
មកម្លេះ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ Wantchinatimes