CamNews

តារា 

ណុប បាយ៉ារិទ្ធ អវត្ត​មាន​ក្នុង​ព្រឹត្តិ​ការណ៍ Best of the Best ប្រចាំ​ឆ្នាំ​របស់​ហង្ស​មាស

ភ្នំពេញ៖ តារាចម្រៀងមុខក្មេងសំឡេងចាស់ និងជាតារាចម្រៀងដុះស្លែ ប្រចាំក្នុងផលិតកម្មហង្ស
មាស លោក ណុប បាយ៉ារិទ្ធ ដែលត្រៀមវេចបង្វេច ទៅច្រៀងនៅបារាំង ដើម្បីយកថវិកាជួយកុមារ
កំព្រានៅកម្ពុជា តាមរយៈសមាគមន៍មួយ នៅបារាំង បើទោះបីជារឿង copy style ពីកូរ៉េមិនទាន់
សាបរលាបក៏ដោយ។ ណុប បាយ៉ារិទ្ធ ក៏ត្រូវអវត្តមាន ក្នុងការប្រគំតន្រ្តីពិសេស Best of the Best
ក្នុងឆ្នាំ ២០១៣ ដែលជាការប្រគំតន្រ្តីយក្ស ប្រចាំឆ្នាំរបស់ហង្សមាសផងដែរ។

ជារឿងមួយគួរឲ្យសោកស្ដាយ ដែលយើងមិនបានឃើញ style ចំឡងរបស់លោក លើឆាកតន្ត្រីធំ
របស់ហង្សមាស ហើយអវត្តមាននោះ ក៏អាចឲ្យលោកថមថយ ប្រជាប្រិយភាពផងដែរ ដោយហេតុ
ថា ការប្រគំតន្ត្រីនោះ បានបើកឱកាសឲ្យតារាល្បី ទាំងនោះបង្ហាញស្ទីលថ្មីប្រចាំឆ្នាំ តែបែរជាអវត្ត
មានលោកទៅវិញ។ ណុប បាយ៉ារិទ្ធ បានជាប់ពាក្យសម្ដីជាមួយ ស្ព័នស័រនៅបារាំងរួចរាល់ហើយ
កុំឲ្យគេថាលោកជាមនុស្ស មិនគោរពពាក្យសន្យា។

ប្រភពពីអ្នកគាំទ្រតារាសិល្បៈដ៏ស្វិតស្វាញម្នាក់ បានរៀបរាប់ Looking TODAY ថា ណុប បាយ៉ារិទ្ធ
មានគម្រោងពិសេសមួយ មុនទៅបារាំងនៅថ្ងៃ១៨ កុម្ភៈ ឆ្នាំ២០១៣ នេះ។ គម្រោងពិសេសនោះគ្មាន
អី ក្រៅពីជប់លៀងមុនលោក ទៅបារាំងនោះទេ។ លោកអញ្ជើញតែអ្នកដែល ស្នឹទ្ធស្នាលនឹងលោក
ប៉ុណ្ណោះ គឺមានដូចជាស្រីស្អាតសម្បូរសាច់ ទេព បូព្រឹក្ស អ្នកដឹកនាំល្បី អ៊ិនទីតូ និងមិត្តមួយចំនួន
ទៀត៕

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nop bayareth entertainment singer khmer star