CamNews

ទេសចរណ៍ 

ល្អាងភ្នំ អាថ៌កំបាំង ដ៏ចម្លែក និង ស្រស់ស្អាត បំផុត នៅក្នុងខេត្តកំពត

នៅពេល​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ក្រុង​កំពត លោកអ្នក​ត្រូវ​ដឹងថា មាន​រមណីយដ្ឋាន​ទេសចរណ៍
​ជាច្រើន​កន្លែង​នៅក្នុង និង​នៅ​ក្បែរ​ទីនោះ​។​គុហា​កំពត គឺជា​រមណីយដ្ឋាន​ទេសចរណ៍​មួយ​ដ៏​ទាក់
​ទាញ​​។ គុហារ​នេះ ​មិនមាន​អ្វី​ក្រៅ​ពី​ស្រទាប់​ថ្ម​កំបោរ ដែល​លោកអ្នក​អាច​មើលឃើញ​ស្នាមភ្លោះ​
រវាង​ក្រុង​កំពត​និង​កែប​ឡើយ​។

​នៅឯ​ល្អាង​ភ្នំ​នេះ  ក្រៅពី​ថ្មកំបោរ​ដែលមាន​រាង​ដូច​ផ្ទះ  លោកអ្នក​នឹង​ឃើញ ​ រាន​ព្រះ​ភូមិ​បែប​ពុទ្ធ
សាសនា​ផងដែរ​។ ពេល​មក​ទស្សនា​តំបន់​ទេសចរណ៍​នេះ សូម​កុំ​ភ្លេច​ដាក់​ពិល ​និង ​ពាក់​ទ្រនាប់
ជើង​ឃ្លុប​​មក​តាម​។​

​ក្នុងចំណោម​គុហា​នៅ​កំពត  គុហា​ដែល​លោកអ្នក​នឹង ​ធ្វើ​ដំណើ​រឆ្ល​ង​កាត់​ដំបូង​គេ​នោះ​ គឺ​គុហា​ភ្នំ​
ឆ្នុក​។ នៅក្នុង​គុហា​នេះ  មាន​សំណង់​បាក់បែក​ដែល​បន្សល់ទុក​មុន​សម័យអង្គរ​មក​ម្ល៉េះ​។ លោក
អ្នក​នឹង​ឃើញ​សំណង់​ឥដ្ឋ​ដែល​បាក់បែក​តាំង​ពី​សតវត្សរ៍​ទី​៥ ​ក្រោយ​គ្រឹស្តសករាជដែល​ស្ថិតនៅ​
ក្នុង​ចំណោម​ថ្មដុះ​ ក្នុង​គុហា​នោះ និង  ​សំណង់​តាំង​ពី​សតវត្សរ៍​ទី​៤​ដែល​ជា​ភស្តុតាង​នៃ​អាណាច
ក្រ​ហ្វូណន់​។  នៅក្នុង​គុហា​នោះ​ ផង​ដែរ មាន​រូប​សណាក​ថ្ម​ដំរី​។ ផ្លូវ​ចូល​ទៅ​កាន់​គុហា​ទី​២ មាន​
ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ​ពី​គុហា​ទីមួយ   ហើយ​ដើម្បី​ទៅ​ដល់​ទីនោះ លោកអ្នក​ត្រូវ​ដើរ​ឡើង​
តាម​ដុំថ្ម ក្រោយមក​លោក​អ្នកនឹង​ឃើញ​ស្តូប​តូច​មួយ​ទៀត​នៅក្នុង​គុហា​ទី​ពីរ​។

​ហា​កំពត​នៅ​កម្ពុជា មាន​ដូចជា​ភ្នំ​ស្លាតាឱន​ជាដើម ដែល​តូច​ជាង​គុហា​ដទៃទៀត ប៉ុន្តែ​មាន​ភាព
​ទាក់ទាញ​ចំពោះ​អ្នក   ​ដែល​ចូលចិត្ត​ឡើង​ភ្នំ​។ អ្វី​ដែល​គួរឲ្យ​ចាប់​អារម្មណ៍បំផុត​នោះគឺ ស្តូប​តូច
​មួយនិង​ថ្ម​មួយ​ដុំ​យ៉ាង​ធំ​នៅ​ទីនោះ​អស់​រយៈពេល​ជា​យូរ​មក​ហើយ​។​ទី​ដែល​គួរឲ្យ​ចាប់​អារម្មណ៍
ទៀត​នោះគឺ ភ្នំ​សសៀរ​ដែល​គេ​ស្គាល់​ថា​ជា"​ល្អាង​ដំរី​ស​"ហើយ​ល្អាង​នេះ​ស្ថិតនៅ​ក្បែរ​វត្ត​មួយ​។
ប្រសិនបើ​ឡើង​តាម​ជ​ណើ្ត​រ​ទៅ​ខាង​លើ  លោកអ្នក​នឹង​ឃើញ​ទេសភាព ​ដ៏​ត្រកាល  ​នៃ​ជនបទ​
ស្រុក​ស្រែចម្ការ ជាពិសេស​នៅ​រដូវវស្សា​។ ​នៅពេលដែល​លោក​អ្នកធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់
​ក្រុង​កំពត សូម​កុំ​ភ្លេច​ចូល​មើល​គុហា​កំពត​ឲ្យសោះ​៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ព័ត៌មានទាក់ទងនឹងតំបន់ទេសចរណ៍ផ្សេងៗ៖

-អាថ៌កំបាំងដ៏អឆ្ឆរិយ ដ៏មិនគួរជឿ នៃប្រាសាទបុរាណ ប្រែរូប
-អគារដ៏ចម្លែកកំពស់ ១៧ជាន់ មាននាគយក្ស ដ៏មហិមា ព័ទ្ធជុំវិញ
-តំបន់ទេសចរណ៍ ដ៏ចម្លែក ស្រស់ស្អាត ពោរពេញ ដោយអាថ៌កំបាំងភ្នំព្រះ
-តំបន់ទេសចរណ៍ដ៏ស្រស់ស្អាត ចម្លែក មាននៅក្នុងរឿង ព្រេងនិទានខ្មែរ ភ្នំសន្ទួច
-ប្រាសាទបុរាណដ៏អច្ឆរិយ ដ៏ស្រស់ស្អាត និង ល្បីល្បាញ បំផុត នាសម័យដើម ប្រាសាទគុករកា

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia


Tags: Travel Caves near Kampot