ភ្នំពេញ៖ តារាចម្រៀងស្រី វ័យក្មេងពីរដួង របស់ផលិតកម្មធំៗពីរ ក្នុងស្រុក គឺកញ្ញា ទេព បូព្រឹក្ស និង កញ្ញា យូរី បច្ចុប្បន្នត្រូវ បានមហាជនអ្នកគាំទ្រ មើលឃើញថា រវាងអ្នកចម្រៀងទាំងពីរនេះ គឺសុទ្ធតែកំពុងទាញ បានប្រជាប្រិយភាព និង ការគាំទ្រតាមរយៈទេពកោសល្យ សមត្ថភាព សម្តែង និងច្រៀងនៅលើឆាកប្រគាំតន្រ្តី ។ ប៉ុន្តែនៅមានសំណួរចោទសួរថា តើអ្នកទាំងពីរមួយ ណាខ្លាំង ជាងមួយណា ក្នុងឆ្នាំ ២០១៤នេះ ?
ផ្អែកតាមទស្សនៈ ពីមជ្ឈដ្ឋានខាងក្រៅមួយចំនួន បានលើកឡើងថា តារាចំណូលថ្មីរបស់ ផលិត កម្ម សាន់ដេ កញ្ញា យូរី ក្រោយឈានជើងចូលដល់ ទ្រនំមួយនេះ នាងត្រូវបានលើក ស្ទួយពី សំណាក់ខាងផលិតកម្ម រហូតមានកេរ្តិ៍ឈ្មោះល្បី ក្នុងទីផ្សារចម្រៀងបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ កេរ្តិ៍ឈ្មោះល្បី និង ប្រជាប្រិយភាពរបស់តារាស្រីវ័យក្មេង នាង យូរី ក៏ចាប់ផ្តើមលេចធ្លោ ឡើង ខ្លាំង ក្នុងទីផ្សារចម្រៀង នាអំឡុងចុងឆ្នាំ២០១៣ ដល់ពាក់កណ្តាល ឆ្នាំ២០១៤។
តារាចម្រៀងរបស់ផលិតកម្ម សាន់ដេ កញ្ញា យូរី ត្រូវបានគេដឹងថា ទាំងទឹកដមសម្លេង និងក្បាចរាំ របស់នាង គឺធ្វើបានល្អ មិនថាពេលចេញ ច្រៀងតាមឆាកប្រគំតន្រ្តីនានា នោះទេ យូរី តែងតែ បង្ហាញ ក្បាច់រាំពិសេសៗ និងប្លែកៗដើម្បីបម្រើអារម្មណ៍មិត្តយុវវ័យ និងក្រុមអ្នកគាំទ្ររបស់នាង ស្ទើរកក្រើក ពេញឆាកទាំងមូល។
ដោយឡែក សម្រាប់តារាចម្រៀងស្រីវ័យក្មេង រួមជំនាន់ តែជ្រកក្រោយដំបូលផលិតកម្ម ហង្ស មាស កញ្ញា ទេព បូព្រឹក្ស វិញទេពកោសល្យនៃសម្តែង និងច្រៀងព្រមទាំងទឹក ដមសំឡេង ក្បាច់រាំរបស់នាង ក៏មិនខុសពីកញ្ញា យូរី ឡើយ ត្បិតតែអ្នកទាំងពីរ គឺសុទ្ធតែមានក្រុមរាំប្រចាំខ្លួនដូចគ្នានោះ។ តារាចម្រៀង ពេទ្យ បូព្រឹក្ស សព្វថ្ងៃក៏ត្រូវបានមហាជនទទួលស្គាល់ស្ទើគ្រប់ៗគ្នាថា នាង ជាតារាលេច ធ្លោនៅក្នុងផលិតកម្ម ហង្សមាស ប្រហែលគ្នានឹង យូរី ដែរ។
ស្របពេលគ្នានេះ ក៏មានមតិខ្លះ បានចោទសួរជាសំណួរថា រវាងអ្នកចម្រៀងវ័យក្មេងទាំងពីរ តើមួយណាលេចធ្លោជាងគេ សម្រាប់ឆ្នាំ២០១៤នេះ? បើតាមប្រភពខ្លះ បាននិយាយថា យូរី ខ្លាំងជាង ទេព្យ បូ ព្រឹក្ស ព្រោះយូរីមានសំឡេងល្អជាង។ ចំណែកអ្នកខ្លះទៀត បាននិយាយផ្ទុយ គ្នាថា ទេព បូព្រឹក្ស អាច ល្អជាង យូរី ដោយសារនាងជាតារាស្រីដែលពូកែខាង បញ្ចេញ ក្បាច់ រាំប្លែកៗ៕
ចុះប្រិយមិត្តវិញ អាចវាយតម្លៃបានទេថា រវាង យូរី និង ទេព្យ បូ ព្រឹក្ស មួយណាខ្លាំងជាងគេ?
ផ្តល់សិទ្ធិ ៖ ដើមអំពិល