អូកាវ៉ាន់ហ្គូ៖ នៅពេលគេបង្ហោះរូបភាពនៃសត្វខ្លារខិន ដែលបានរងចាំជាច្រើនម៉ោង ក្នុងការ
វាយប្រហារសន្ទប់ទៅលើទៅសត្វប្រើសមួយក្បាល យ៉ាងសាហាវ នោះគឺបានធ្វើអោយមនុស្ស
ជាច្រើន មានការតក់ស្លុត និងភ័យខ្លាចយ៉ាងខ្លាំង។
រូបភាពនេះ ត្រូវបានផ្ដិតដោយលោក Eric Gurwin មានវ័យ ៥៩ឆ្នាំ រស់នៅក្នុងទីក្រុង New Jer
sey សហរដ្ឋអាមេរិក។លោក Eric បាននិយាយថា រូបភាននៃសត្វខ្លារខិន បានវាយប្រហារទៅ
លើសត្វប្រើសនេះ គឺត្រូវបានលោកថត ពីតំបន់ព្រៃមួយកន្លែង ស្ថិតនៅ Botswans តាមបណ្ដា
យ កោះ Okavango Delta ទ្វីបអាហ្វ្រិកខាងត្បូង។
លោកEric បានបន្ថែមថា វាពិតជាអស្ចារ្យណាស់ ខណៈដែលសត្វខ្លានេះ បានប្រើភាពអំណត់
អត់ធ្មត់របស់វា ដល់ទៅបួនម៉ោង ដោយបានពួននៅលើមែកឈើកម្ពស់ជិត ១០ម៉ែត្រ ក្នុងការ
ពួនស្ទាក់យកចំណី ដែលជាសត្វដ៏ធំបែបនេះ។
ដោយ៖ ណារិន្ទ
ប្រភព៖ newsday