CamNews

ព័ត៌មានជាតិ 

ស្នងការ៖ រកឃើញគ្រូពេទ្យដែលសង្ស័យ ជាអ្នកចម្លងអេសដ៍ដល់អ្នកភូមិហើយ, ខណៈពេលនេះកំពុងសាកសួរ

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ត្រី ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង បានប្រាប់អង្គភាព FRESH NEWS នៅរសៀលថ្ងៃ ព្រហស្បត្តិ៍នេះថា លោក យ៉ែម ជ្រិន ជាគ្រូពេទ្យម្នាក់ ប្រចាំឃុំរកា ដែលអ្នកភូមិសង្ស័យថា ជាអ្នកចម្លងមេរោគអេដស៍ បានមកផ្តល់ព័ត៌មាន ជូនស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងហើយ ខណៈពេលពេលនេះ ប៉ូលិសកំពុងសួរព័ត៌មាន ។ ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចពុំទាន់ធ្វើការ ចោទប្រកាន់ទៅលើគ្រូពេទ្យនេះ នៅឡើយទេ ដោយសារតែមិនមានភស្តុតាងគ្រប់គ្រាន់ ។ លោកបានបន្ថែមថា នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបងនេះ មិនមែនមានគ្រូពេទ្យប្រចាំភូមិ តែលោក យ៉ែម ជ្រិន នោះទេ នៅមាន២-៣នាក់ទៀត៕

- អាន ៖ កម្លាំងសមត្ថកិច្ចចុះឆែកឆេរ ផ្ទះគ្រូពេទ្យប្រចាំភូមិដែលពលរដ្ឋសង្ស័យថា ជាអ្នកចម្លងមេរោគអេដស៍ ដល់អ្នកឃុំ

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh