CamNews

តារា 

នាង LeAnn Rimes មិន​ពាក់​អាវ​ក្នុង ពេល​ចូល​រួម​កម្ម​វិធី ផ្សាយ​ផ្ទាល់ ដើម្បី​ផ្សព្វ​ផ្សាយ​អាល់​ប៉ុម

កូរ៉េ៖ ប្រភពព័ត៌មានមួយ បានឲ្យដឹងថា កាលពីថ្ងៃពុធនេះ នាង LeAnn Rimes បានចូលរួមជា
ជាភ្ញៀវកិត្តិយស ក្នុងកម្មវិធី "Chelsea Lately"។

ក្នុងកិច្ចសម្ភាសន៍នោះ LeAnn Rimes បានប្រាប់ពិធីករថា "ថ្ងៃនេះ ខ្ញុំមិនបានពាក់អាវក្នុងនោះទេ
ព្រោះនេះជាវិធីថ្មី មួយសម្រាប់ផ្សព្វផ្សាយ អាល់ប៉ុមថ្មីរបស់ខ្ញុំ"។ ក្នុងកម្មវិធី "Chelsea Lately"
នាង LeAnn Rimes ពាក់រ៉ូបពណ៌ខ្មៅខ្លី បង្ហាញជើងដ៏វែងស្រឡូន ជាមួយនឹងស្បែកជើងកែង
ពណ៌ខ្មៅ លាយពណ៌លឿង។

ទន្ទឹមនឹងនោះ នាងក៏បានបង្ហើបប្រាប់ ពីទំនាក់ទំនងរវាងនាង ជាមួយតារាសម្តែង Eddie Cibrian
ផងដែរ។ ជាមួយ គ្នានោះ LeAnn Rimes ក៏បានបកស្រាយពាក្យចចាអារ៉ាមដែរថា នាងផ្ទៃពោះ
ដោយនាងបានបញ្ជក់ថា នាងគ្មាន ផៃ្ទពោះ នោះទេ ព្រោះរាល់ថ្ងៃ នាងនិង Eddie មានកូនប្រុស
ដល់ទៅ ២នាក់រួចទៅហើយ។ ពួកគេមានឈ្មោះថា Mason អាយុ ១០ឆ្នាំ និង Jake អាយុ ៦ឆ្នាំ៕

www.lookingtoday.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: eann rimes entertainment star