CamNews

តារា 

ឆន សុវណ្ណារាជ ដាច់​ចិត្ត​សុំ សួស វីហ្សា រៀបការ

ភ្នំពេញ៖ កន្លងមកតារាបរទេសល្បីជាច្រើន បានធ្វើឲ្យគូស្នេហ៍របស់ខ្លួន រំភើបជាខ្លាំង ពិសេស
ពួកគេ បានសុំគ្នារៀបការ នៅលើវេទិការសាធារណៈ។ តែសម្រាប់នៅកម្ពុជា មិនទាន់មានតារា
ល្បីណា ហ៊ានបង្ហាញភាពក្លាហាន ចំពោះរឿងនេះនៅឡើយទេ ដោយសារតែតារាសិល្បៈខ្មែរ
ព្យាយាមលាក់បាំងចំណង ស្នេហ៍របស់ខ្លួនយ៉ាង ស្ងាត់កំបាំង ។

ពួកគេហាក់មានភាពខ្មាស់អៀន ទៅនឹងភាពរញ៉េរញ៉ៃរបស់ខ្លួន ក្នុងរឿងស្នេហ៍ទៅប្រាប់ទស្ស
និកជន ដែលគាំទ្រពួកគេ ។ ប៉ុន្តែអ្វីដែលជារឿង គួរឲ្យភ្ញាក់ផ្អើលខ្លាំង បំផុតនោះ នៅពេលតារា
ចម្រៀង ប្រុសកំពុងតែល្បីខ្លាំង ឆន សុវណ្ណារាជ បានសុំស្រីស្អាត សួស វិហ្សា រៀបការកណ្ដាល
វេទិការតន្រ្តី ក្នុងការប្រគំតន្រ្តីនៃ ស្ថានីយទូរទស្សន៍បាយ័ន និងក្នុងចំណោមហ្វូង មនុស្សម្នាជា
ច្រើនពាន់នាក់ កាលពីថ្ងៃសៅរ៍ កន្លងទៅ ។

តាំងពីបើកឆាកអាជីពចម្រៀងជាថ្មី តារាចម្រៀងស្រី សួស វិហ្សា បានចាប់ដៃគូ ជាមួយកំលោះ
សង្ហា ឆន សុវណ្ណារាជ រហូតទទួលបាន ជោគជ័យមិនតិចទេ និងឈានដល់អាល់ប៊ុមទី២ ក៏នៅ
តែជោគជ័យបន្តទៀត ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេបានទៅថតចម្រៀងកាយវិការ នៅមណ្ឌល
គិរី ជាមួយគ្នាទៀតផង ដែលជាឱកាសបង្កើន ភាពស្និទ្ធស្នាលទ្វេដង មិនធ្លាប់មាន។

"ធុញនឹងធ្វើសង្សារ" ជាបទចម្រៀងថ្មី ក្នុងអាល់ប៊ុមសួស វិហ្សា និងឆន សុវណ្ណារាជ ដែលបាន
ប្រាប់ថា ធុញនឹងធ្វើសង្សារជាមួយ ឆន សុវណ្ណារាជ ហើយតែនាង ចង់រៀបការដូចគេ ឯឆន
សុវណ្ណារាជវិញ ក៏បានសុំ សួស វិហ្សារៀបការ តែម្ដងទៅ ។ តែអត្ថន័យទាំងនោះ មានក្នុងបទ
ចម្រៀងប៉ុណ្ណោះ ព្រោះតារាចម្រៀងប្រុស ឆន សុវណ្ណារាជ មានទាន់មានដំណឹង រឿងមាន
ស្នេហ៍ថ្មីនៅឡើយទេ ក្រៅពីកំពុងតែត្រូវគេផ្គូរផ្គង លោកជាមួយតារា ចម្រៀងស្រីកំពូលល្បី
ឱក សុគន្ធកញ្ញា ។

ចំនែកឯនាង សួស វិហ្សាវិញ ក៏មិនទាន់មាន ដំណឹងស្នេហាដែរ បើទោះបីជាគូស្នេហ៍ចាស់
បានរៀបការចោលនាង បាត់ទៅហើយក្ដី ក៏នាងមិនរវីរវល់នាំអំពល់ចិត្តដែរ ហើយប្រសិន
ជាតារាទាំងពីរដួងនេះ ក្លាយជាគូស្នេហ៍ក្រៅឆាកពិតប្រាកដ ទស្សនិកជន ក៏ជួយអបអរសាទរ
និងជូនពរឲ្យពួក គេបានសម្រេចក្ដីបំណងនេះ ព្រោះអ្នកទាំងពីរជាតារាល្បីដូចគ្នា និងមើល
ទៅសមគ្នាណាស់..!៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: chhorn sovanreach suos viza entertainment singer khmer stars