CamNews

តារា 

Justin Bieber យកទូរស័ព្ទទស្សនិកជន ដាក់ក្នុងខោហើយ គប់ចោលនៅលើឆាក (មានវីដេអូ)

ថ្មីៗនេះ តារាចំរៀងវ័យក្មេង Justin Bieber តែងតែបញ្ចេញអកប្បកិរិយាឈ្លើយ មិនគួរគប្បី
ជាច្រើនលើកច្រើនសារ ជាពិសេសការធ្វើ ដាក់ទស្សនិកជនរបស់ខ្លួន ។ ជាក់ស្តែងដូចក្នុង
វីដេអូខាងក្រោមនេះ Justin Bieber បានប្រើអកប្បកិរិយា មិនសមរម្យ ដាក់ទស្សនិកជនរបស់
ខ្លួន ពេលសំដែង Concert នៅរដ្ឋ New Jersey សហរដ្ឋអាមេរិច ។

New Shock phone screen away fans at ...  Justin Bieber's Pants 2

ក្នុងពេលបញ្ចប់បទ ហើយនិយាយទៅកាន់ទស្សនិកជន របស់ខ្លួន ដោយនិយាយថា កុំគប់វត្ថុ
ផ្សេងមកលើឆាក ។ ហើយពេលនោះ ទស្សនិកជនមួយចំនួន បានគប់ទូរស័ព្ទ និង វត្ថុផ្សេងៗ
មកលើឆាក ។ ដោយសារកំហឹង Justin Bieber បានយកវត្ថុទាំងនោះ គប់បោះចោល ទៅកន្លែង
ទស្សនិកជនវិញ មិនត្រឹមតែប៉ុណ្ណោះ Justin Bieber ក៏បានយក ទូរស័ព្ទដៃមួយរបស់ ទស្សនិកជន
មកដាក់ចូល ក្នុងខោរបស់ខ្លួន ហើយបោះចោល ទៅកន្លែងទស្សនិកជន ផ្សេងទៀត ។

New Shock phone screen away fans at ...  Justin Bieber's Pants 4

ទស្សនិកជនមួយចំនួន បានរិះគន់ Justin Bieber ថាជាតារាល្បីមួយដែរ តែមិនព្រមកែចរឹក ឈ្លើយ
របស់ខ្លួនសោះ ហើយទង្វើដែលបានធ្វើឡើងនៅ Concert New Jersey កាលពីថ្ងៃអង្គារ ពិតជាមិន
អាចទទួលយកបានឡើយ ៕

New Shock phone screen away fans at ...  Justin Bieber's Pants 5

 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: justin bieber scandal paparazzi car star singer stage