CamNews

ប្លែកៗ 

យន្ត​ហោះ​ចេញ​ចោល ធ្វើ​ឲ្យ​អ្នក​សារ​ព័ត៌​មាន​​ម្នាក់​​ដាច់​ចិត្ត​ ធ្វើ​​អត្តឃាត​ ព្រោះ​​គ្មាន​លុយ

(អង់គ្លេស)៖ អ្នកសារព័ត៌មាន BBC ម្នាក់បានចងកធ្វើអត្តឃាត បន្ទាប់ពីដឹងថា នាងខកជើងយន្តហោះ ដែលនឹងចាកចេញពីតួកគី ទៅកាន់អ៉ីរ៉ាក់។

ស្ត្រីរងគ្រោះមានអាយុ៥០ឆ្នាំ ឈ្មោះ Jacqueline Sutton នៅថ្ងៃកើតហេតុ នាងបានរង់ចាំធ្វើដំណើរ តាមជើងហោះហើរមួយ​ នៅឯព្រលានយន្តហោះ Ataturk ក្នុងបំណងទៅកាន់ប្រទេសអ៉ីរ៉ាក់ ហើយពេលកំពុងរង់ចាំ Sutton ក៏អង្គុយផឹកស្រាបៀរនៅទីនោះ តែនាងហាក់មានសភាពស្រវឹង រួចក៏ដើរទៅបន្ទប់ទឹក ខណៈដែលអ្នកដំណើរផ្សេងទៀត នាំគ្នាឡើងលើយន្តហោះបណ្តើរៗទៅហើយ លុះពេលចេញមកវិញ ស្រាប់តែយន្តហោះ ដែលនាងប្រុងនឹងធ្វើដំណើរ ក៏ចេញចោលបាត់ធ្វើឲ្យស្ត្រី រូបនេះហាក់អស់សង្ឃឹមហើយយំតែម្តង ព្រោះនាងនិយាយថា គ្មានប្រាក់ទិញសំបុត្រយន្តហោះថ្មីទេ។

ក្រោយ មក Sutton ក៏ត្រឡប់ចូលបន្ទប់ទឹកម្តងទៀត ក៏លែងឃើញចេញ​មកវិញ សាកសពនាងត្រូវបាននារី ពីរនាក់ប្រទះឃើញចងក ក្នុងបន្ទប់ទឹកទើបស្រែក​ប្រកាស ឲ្យសមត្ថកិច្ច​នៅទីនោះដឹង បន្ទាប់ពីធ្វើកោសល្យវិច្ច័យរួច ទើបដឹងច្បាស់ថា នាងពិត ជាធ្វើអត្តឃាតមែន៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news