CamNews

តារា 

Miley Cyrus ធ្វើអោយ ទស្សនិកជន ភ្ញាក់ផ្អើល ជាមួយនិង មុខមាត់​ រូបរាងថ្មីរបស់នាង ទៀតហើយ

បន្ទាប់ពី ការសំដែង ដែលធ្វើអោយ ទស្សនិកជន ភ្ញាក់ផ្អើម ទូទាំង ពិភពលោក នៅក្នុងកម្មវិធី MTV VMAs កាលពីឆ្នាំ មុនរួចមក ឥលូវនេះ Miley ត្រូវបាន MTV អញ្ជើញអោយ ចូលរួមកម្មវិធី ថ្មីមួយទៀត ហើយដែល រូបថត ផ្សាយពាណិជ្ជកម្ម របស់នាងធ្វើ អោយមាន ការភ្ញាក់ ផ្អើលទៀតហើយ ។

Miley "they" undress to promote the concert 1

ថ្មីៗនេះ Miley បានលេចមុខ នៅក្នុង ការផ្សាយពាណិជ្ជកម្ម កម្មវិធីថ្មី មួយគឺ MTV Unplugged ។ នៅ ក្នុងរូបនៃ ការផ្សព្វផ្សាយ យើងឃើញ Miley ពាក់ធ្មេញ មួយក្រាស់ ដែលមាន អញ្ជាញ និងធ្មេញធំ ដែលមើលទៅ ចង់សើចបន្តិច ខ្ពើមបន្តិច ។ មិនត្រឹមតែ ប៉ុណ្ណោះ Miley ក៏បាន ចំហរល្វែង ខាងលើ ផងដែរ ដែលនាង គ្រាន់តែយក ផ្កាយ ២ មកបិទបាំង ចុងសុដន់នាង ប៉ុណ្ណោះ ។ ទស្សនិកជនជាច្រើន បាននិយាយថា​ Miley នឹងមាន អ្វីប្លែក ទៀតហើយ នៅក្នុងកម្មវិធី MTV Unplugged ខាងមុខនេះ ។

Miley "they" undress to promote the concert 3
Lady Gaga

យ៉ាងណាមិញ Miley ក៏ត្រូវបាន គេនិយាយ ផងដែរថា បានលួចចំលង ស្ទីលឆ្កួតប្លែក នេះពី Lady Gaga កំពូលតារាចំរៀង ដែលស្លៀកពាក់ ប្លែកៗ ។ កម្មវិធី MTV Unplugged នឹងចាក់ផ្សាយ នៅចាក់ ផ្សាយនៅ ថ្ងៃទី ២៩ មករា ខាងមុខ នេះហើយ ដូចនេះ យើងរង់ចាំ មើលទាំងអស់គ្នា ៕


ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: star singer miley cyrus entertainment mtv