CamNews

តារា 

រ៉ាំបូ រន្ធត់ចិត្តក្រោយមរណភាពរបស់កូនប្រុស

កូន​ប្រុស​  Sage Stallone  ​របស់​តារា​សម្ដែង  ​Sylvester Stallone  ដែល​ប្រិយ​មិត្ត​ភាគ​
ច្រើន​
ហៅ​លោក​ថា “រ៉ាំបូ” បាន​ទទួល​មរណភាព​​នៅ​ក្នុង​ទីក្រុង Los Angeles ក្នុង​វ័យ៣៦
ឆ្នាំកាល​
ពី​ថ្ងៃ​សុក្រ​សប្តាហ៏មុននេះ។



Sylvester Stallone (ឆ្វេង) មិត្តស្រីរបស់លោក Jennifer Flavin (កណ្ដាល) និង កូនប្រុស  Sage Sta-
llone (រូបភាព ឆ្នាំ ១៩៩៦) អ្នក​នាំ​ពាក្យ​របស់ Sylvester Stallone បាន​និយាយ​ថា  Sylvester Stallone
កើត​ទុក្ខ​ហ្មងសៅ​ជា​ខ្លាំង​នៅ​ពេល​ដែល​រូប​គេ​បាត់​បង់​កូន​ប្រុស​ភ្លាម​ បែប​នេះ។ អ្វី​ដែល​គេ​ពិបាក​ចិត្ត​
បំផុត​នោះ​គឺ​គេ​ព្រួយ​បារម្ភ​ពី​ភរិយា​របស់​គេ​ នាង​ Sasha​  ។ ចំពោះ​ករណី​​ស្លាប់​របស់ Sage Stallone
​នេះ  អាជ្ញាធរ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត   ប៉ុន្តែ​លទ្ធផល​មិន​ទាន់​បញ្ជាក់​ឲ្យ​ដឹង​ច្បាស់​ភ្លាមៗ​ នៅ​ឡើយ​
នោះ​ទេ។

ប៉ូលីស ​ទីក្រុង Los Angeles បាន​និយាយ​ថា ពួក​គេ​បាន​ប្រញាប់ប្រញាល់​ធ្វើ​ការ​ស៊ើបអង្កេត​ចំពោះ
​ការ​ស្លាប់​​នៅ​ក្នុង ​ផ្ទះ​របស់  Sage Stallone  នៅ​ឯ Mulholland  Terrace  នៅ​ម៉ោង ២ និង ១៥ នាទី​
រសៀល ប៉ុន្តែ​ពួក​គេ​​មិន​អាច​បញ្ជាក់​ពី​អត្តសញ្ញាណ ឬ ផ្ដល់​ព័ត៌មាន​លម្អិត​ណា​មួយ​បាន​ឡើយ។


                លោក  ​Sylvester Stallone "រ៉ាំបូ"  រូមទាំងកូនប្រុសរបស់ខ្លួន Sage Stallone

គួរបញ្ជាក់ផងដែរថា Sage Stallone(Sage Moonblood Stallone) គឺ​ជា​កូន​ប្រុស​ច្បង​របស់ Sylvester
Stallone និង​ប្រពន្ធ​មុន​នាង Sasha Czack ។ អ្វី​ដែល​ពិសេស Sage Stallone ធ្លាប់​សម្ដែង​ជាមួយ​ឪ
ពុក​របស់​គេ​ក្នុង​ភាពយន្ត​ចំនួន ២ ។  Sage Stallone ចាប់​ផ្ដើម​អាជីព​សម្ដែង​ដំបូង​ក្នុង​រឿង​  “Rocky
V” នៅក្នុងឆ្នាំ ១៩៩០ និង​  សម្តែង​ជាមួយ​ឪពុក​របស់​គេ​ក្នុង​រឿង Daylight ឆ្នាំ ១៩៩៦៕

ដោយ ៖ រិទ្ធី
ប្រភព ៖ entertainment


Tags: international news strange entertainment