CamNews

តារា 

គង់ វង្សយ៉ាទី ចង់ពង្រីកឥទ្ធិពលនៅ CTN ខណៈឮថា មានអ្នកធំ ចាំជួយក្រោយខ្នង

ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី ក្នុងកម្មវិធី "រាត្រីកំសាន្ត" របស់បណ្តាញស្ថានីយ ទូរស្សន៍CTN កញ្ញា គង់ វង្សយ៉ាទី ថ្មីៗនេះ មានការលួចបង្ហើបថា នាងមានខ្នងបុរស ជាបង្អែកម្នាក់ បានរួមចំណែកជ្រោមជ្រែង ការងារសិល្បៈ ឲ្យនាង បានល្បីឈ្មោះរហូតដល់ បច្ចុប្បន្ន និងធ្វើឲ្យអ្នកនៅក្បែរខ្លួន មិនហ៊ានប៉ះពាល់។

បើតាមប្រភព ពីរង្វង់អ្នកសិល្បៈ បាននិយាយខ្សឹបខ្សៀវគ្នាថា ការល្បីឈ្មោះរបស់ សម្តែងរាង តូចច្រឡឹង កញ្ញា គង់ វង្សយ៉ាទី មកដល់សព្វថ្ងៃនេះ ដោយសារតែនាងមាន ទេពកោសល្យ និងសមត្ថភាពសម្តែង។ មិនតែប៉ុណ្ណោះ តារាស្រី គង់ វង្សយ៉ាទី ក៏មានខ្នងបង្អែក សម្រាប់ជួយលើកតម្កើង ឲ្យមានភាពល្បីល្បាញ រហូតចូលខ្លួនគ្រងតំណែង ជាពិធី ការិនីក្នុង ទូរទស្សន៍ ដ៏ពេញនិយមមួយនេះ ទៀតផង។

ប្រភពបានបន្តថា បុរសដែលមានយសស័ក្តិធំ នៅពីក្រោយការល្បីរបស់កញ្ញា គង់ វង្សយ៉ាទី ម្នាក់នោះ គឺមានការ រាប់អានជិតដិត ជាមួយនឹងនាង តែអ្នកខ្លះសង្ស័យថា បុរសខាងលើអាចជាម្ចាស់ បេះដូងរបស់ យ៉ាទី ក៏ថាបាន។ ម្យ៉ាងទៀតបុរសរូបនេះ ក៏ជាអ្នករួមចំណែកជ្រោមជ្រែង ការងារជាពិធីការិនី របស់នាង ក្នុងកម្មវិធី "រាត្រីកំសាន្ត" នៃស្ថានីយទូរទស្សន៍ CTN។

ទន្ទឹមនឹងគ្នានេះក៏មានប្រភពខ្លះ លើកឡើងថា យ៉ាទី តែងទទួលបានការយកចិត្ត ទុកដាក់ និងផ្តល់កម្លាំងចិត្តជា ពិសេស ខណៈការងាររបស់នាង មានភាពខ្វះចន្លោះត្រង់ចំណុច ណាមួយនោះ។ ចំណែក អ្នកសិល្បៈរួមអាជីព ក៏ហាក់ដូចជាមិនសូវ ហ៊ាននិយាយស្តី ប៉ះពាល់ដល់នាងដែរ។ គង់ វង្សយ៉ាទី ជាអ្នកសិល្បៈ ដ៏មានសំណាងម្នាក់ អាចឈរជើងរឹងមាំ ក្នុងកិច្ចការដែល នាងមិនសូវ មានភាពប៉ិនប្រសព្វដូចការសម្តែង ។

នៅរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ នេះគេហទំព័រ LookingTODAY មិនទាន់អាចទំនាក់ទំនង ដើម្បីសុំការ បកស្រាយ ពីកញ្ញា គង់ វង្សយ៉ាទី បាននៅឡើយទេ។ ដូច្នេះLookingTODAYសង្ឃឹមថា តារាសម្តែងដែលកំពុង ទាញបាន ភាពល្បីល្បាញ និង មានប្រជាប្រិយភាព កញ្ញា គង់ វង្សយ៉ាទី នឹងចេញមុខបក ស្រាយឲ្យមហាជន បានដឹងការពិត នៅពេលក្រោយ ៕

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news