កាលពី សប្តាហ៍មុន យើងបានទទួល ដំណឹងតិចៗមកថា គូស្នេហ៍ដ៏ល្បីល្បាញ ក្នុងហូលីវូដ Brad Pitt និង Angelina Jolie ចង់ថតរឿងថ្មី មួយទៀតជាមួយគ្នា ដែលបានធ្វើអោយ ទស្សនិកជន ឆ្ងល់ ថាតើរឿងនោះ យ៉ាងណាទៅហើយ វាតពីរឿង Mr & Mrs Smith ឬយ៉ាងណា?
ឥលូវនេះ រឿងព័ត៌មានដែលថា អ្នកទាំង ២ នេះចង់ថតរឿង ជាមួយគ្នា ត្រូវបាន បញ្ជាក់ដោយ ខាងអ្នកទាំង ២ តែម្តង ។ រឿងថ្មីមួយនេះ Angelina Jolie នាងសរសេរដោយ ខ្លួនឯងតែម្តង ដោយ នាងប្រាប់ថា ក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះ នាងបានសរសេររឿង ខ្លះៗសំរាប់នាង និង Brad Pitt ហើយយើងសង្ឃឹមថា នឹងអាចបានថត រឿងនេះក្នុងពេល ឆាប់ៗនេះ ។ យ៉ាងណាមិញ នាងប្រាប់ថា រឿងនោះមិនមែនជារឿង តពី Mr & Mrs Smith របស់អ្នកទាំង ២ កាលពីឆ្នាំ ២០០៧ ឡើយ ដោយនាងបញ្ជាក់ថា វាគ្រាន់តែជា រឿងមួយដែលនាងសរសេរ ជាការដកបទពិសោធន៍ តែប៉ុណ្ណោះ ។
ក្រៅពីនេះ នាងក៏បានប្រាប់ ផងដែរថា Brad Pitt នឹងនាងបាន រៀបចំគំរោង រៀបការមួយ ដែល ផ្តល់ឱកាស អោយកូនៗទាំង ៥ នាក់ជាអ្នករៀប ចំកម្មវិធីតែម្តង ។ បន្ទាប់ពី ស្គាល់ចិត្តគ្នា ហើយ មានកូនរហូត ដល់ទៅប្រាំហើយនោះ ទីបំផុតអ្នកទាំង ២ នេះសំរេចចិត្ត រៀបការហើយ ៕
ប្រភព ៖ eonline
ប្រែសម្រួល ៖ លីលី