Mawanijun អាយុ ៨ ខែជាក្មេងម្នាក់ដែលកើតមកធម្មតាដូចគេដូចឯងនៅខែត្រ Xinjiang ប្រទេស
ចិនតែជាអកុសលក្មេងប្រុសម្នាក់នេះកើតមកដោយគ្មានត្របកភ្នែក។
កាលពីពេលថ្មីៗនេះខាងក្រុមគ្រូពេទ្យបានរកឃើញថាក្រោមស្បែកភ្នែករបស់ក្មេនងប្រុសនេះ
ដែលបិតជិតនេះគឺនៅមានគ្រាប់ភ្នែកជាប្រក្រតី តែគេមិនអាចទាន់ធ្វើការវះកាត់ជាត្របកភ្នែកបាន
នៅឡើយនោះទេព្រោះតែស្បែករបស់គេនៅស្ដើងពេក។ គ្រូពេទ្យប្រាប់ថាគ្រាប់ភ្នែកនៅក្រោម
ស្បែករបស់គេនៅអាចប្រើបានដូចធម្មតាតែយ៉ាងណាគេក៏ត្រូវរង់ចាំដល់ក្មេននេះមានអាយុ ១៦
ឆ្នាំសិនដែរទើបអាចធ្វើការវះកាត់បានដោយគ្មានបញ្ហា។
វាពិតជាគួរអោយអាណិតខ្លាំងណាស់ដែលក្មេងប្រុសម្នាក់បានកើតមករស់រានមានជីវិតដូចគេដូច
ឯងតែត្រូវរង់ចាំ ១៦ ឆ្នាំក្នុងជីវិតនេះដើម្បីបានឃើញពន្លឺថ្ងៃនឹងគេ។
ដោយ៖ ម៉ូនីកា
ប្រភពពី៖ k14