CamNews

តារា 

Selena Gomez ត្រូវបានគេប្រទះឃើញ នៅជាមួយ Justin Bieber សាជាថ្មី

យើងធ្លាប់លឺព័ត៌មានចចាមអារ៉ាមថា Justin Bieber និង Selena Gomez បានត្រឡប់មកត្រូវគ្នា
វិញ កាលពីថ្ងៃ បុណ្យឯករាជ្យរបស់អាមេរិច ។ ហើយថ្មីៗនេះ គេហទំព័រ TMZ ក៏ថតបានរូប
Justin Bieber ឈរពីក្រោយជិត Selena Gomez ផងដែរ ។



រូបថ្មីដែលគេហទំព័រ TMZ ថតបានគឺនៅថ្ងៃ ៤ កក្កដា ២០១៣ នៅឯពិធីជប់លៀងមួយនៅរដ្ឋ
Los Angeles ។ នៅក្នុងរូបថតក៏ត្រូវបានគេ រិះគន់ Justin Bieber ដោយដៃកាន់ដបស្រា ដែល
នៅក្នុងសហរដ្ឋអាមេរិច ទាល់តែអាយុ ២១ ឆ្នាំទើបអាចផឹកគ្រឿងស្រវឹងបាន ។

ប្រភពដែលនៅជិតអ្នកទាំង ២ បាននិយាយថា Justin Bieber បានក្តោបឳកាសនិយាយជាមួយ
Selena ហើយសន្យាថានឹងផ្លាស់ប្តូរចរិក របស់គេចេញ ទើបនាងត្រឡប់មកវិញ ។ Selena បាន
អោយ Justin Bieber សន្យាបែបនេះ ដោយសារតែថ្មីៗនេះ Justin Bieber តែងតែមានរឿងពាក់
ពាន់និង រឿងមិនល្អជាច្រើនដូចជា កញ្ឆា និង បើកបរហួសល្បឿនកំណត់ជាដើម ៕

 


ដោយ ៖ លីលី
ប្រភព ៖ tmz 


Tags: justin bieber selena gomez love star singer