CamNews

កំសាន្ត 

អស់ទាស់ ៖ ពីនារីកន្ធាត់ទម្ងន់ធ្ងន់ មកក្លាយជានារី Slim ស្រស់ស្អាត

ស្វាគមន៍ប្រិយមិត្តទាំងអស់គ្នា ងាយក្រឡេកមកមើលនូវបណ្តារូបភាពតារាម៉ូដែល ខណៈ
ពេល
ដែលនាងកំពុងតែចូលរួមប្រកួតនៅក្នុងកម្មវិធីថតរូប  Top  24  The  New Paper
New Face 2012 ។

មកទល់នឹងឆ្នាំ  2012  នេះ  វាគឺជាការប្រកួតលើកទី  20​  ហើយសំរាប់ការប្រកួតប្រជែងមួយនេះ ។
ស្របពេលដែលតារាម៉ូដែលទាំងអស់ ត្រូវបានធ្វើការឧបត្តម្ភដោយក្រុមហ៊ុន  S ubaru  MotorImage
នឹងសហការឧបត្តម្ភដោយក្រុមហ៊ុន Levi's នឹង Clinique ។


                                 បេក្ខនារីផ្សេងទៀត ដែលនឹងធ្វើការប្រកួតប្រជែង

គួរបញ្ជាក់ផងដែរថា   កម្មវិធីនឹងធ្វើការប្រកួតប្រជែងផ្តាច់ព្រ័ត្រ នឹងប្រព្រិត្តឺទៅនៅថ្ងៃទី 04​ ខែ​ តុលា
ខាងមុខនេះ ដោយត្រូវធ្វើការជ្រើសរើសជ័យលាភីលេខ  1 ដល់លេខ 3 ក្នុងចំណោមបេក្ខភាពជាង
20 នាក់ ។  លើសពីនេះទៅទៀត   បេក្ខនារីម្នាក់ដែលជានិស្សិត  មានវ័យ 18  ឆ្នាំនឹងមានឈ្មោះថា
Kylie Yuen  គឺជាបេក្ខនារីម្នាក់ក្នុងចំណោមបេក្ខនារីទាំងអស់។  នាង​ Kylie បាននិយាយថា នាងមាន
អារម្មណ៍ រាងភ៍យបន្តិច  ស្របពេលដែលនាងបានបញ្ជាក់ថា​ នាងធ្លាប់មានទម្ងន់ដល់ទៅ  100 គីឡូ
ក្រាមឯណោះ តែមកទល់នឹងពេលនេះនាងមានទម្ងន់ត្រឹមតែ  55  គីឡូក្រាមតែប៉ុណ្ណោះ តែនាងនៅ
តែមានមន្ទិលសង្ស័យថា  រូបថតរបស់នាងដែលនឹងធ្វើការប្រកួតប្រជែងនោះ  អាចនឹងមិនល្អដូចជា
ការរំពឹងទុករបស់នាង។


                នាង Kylie Yuen រូបភាពមុនពេលស្រកទម្ងន់ នឹងក្រោយពេលស្រក់ទម្ងន់

បើនិយាយពីការសម្រកទម្ងន់របស់បេក្ខនារីរូបនេះវិញ  នាងបានសារភាពថា   នាងអាចធ្វើទៅបាន
ដោយមានបុរសម្នាក់បានជំរុញលើកទឹកចិត្តនាង ដោយនាងបានធ្វើលំហាត់ប្រាណជាប្រចាំ​ ធ្វើការ
តមចំណីអាហារ​  ក៏ដូចជាធ្វើការព្យាយាមក្នុងការទទួលទានបន្លៃ ផ្លែឈើអោយបានច្រើនផងដែរ ។

លើសពីនេះទៅទៀត  នាងបានបន្ថែមថា នាងរីករាយក្នុងការធ្វើលំហាត់ប្រាណ ដោយធ្វើការឡើង
កាំជណ្តើរក៏ដូចជា  ការរត់ត្រុកៗ នឹងយឺតៗជាដើម ជាពិសេសនៅពេលដែលនាងទំនេរ។ ទាំងអស់
នេះហើយ ដែលជាហេតុធ្វើអោយនាងអាចសម្រកទម្ងន់ពី 100 គីឡូក្រាមមកនៅត្រឹមតែ  55  គីឡូ
ក្រាមបាន៕


                           ​ ​បេក្ខនារីផ្សេងៗទៀត ដែលនឹងធ្វើការប្រកួតប្រជែង

ដោយ ៖ ពិសី
ប្រភព ៖ Diva


Tags: international news strange entertainment star