កំពត ៖ ប្រជាពលរដ្ឋ មានការភ្ញាក់ផ្ឣើល ហើយចោម រោមមើល ពស់ថ្លាន់១ក្បាល ទាំងកណ្តាល ភ្លៀងធ្លាក់ ខណៈម្ចាស់ជ្រូក បានចាប់ចងជាប់ ពស់ថ្លាន់ ទម្ងន់៤៣គីឡូក្រាម ប្រវែង៥ ម៉ែត្រ ដែលបានវាយប្រហារ សត្វជ្រូកងាប់ឣស់ចំនួន ៣ក្បាល នៅវេលា ម៉ោង១រំលងឣាធ្រាត្រ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤ ក្នុងទ្រុងខាងក្រោយផ្ទះ ជាប់មាត់ ព្រែកកំចាយ ត្រើយខាងកើត ស្ថិតក្នុង ភូមិឣណ្តូងជីម៉ឺន ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត។
ម្ចាស់ជ្រូក លោក មាស ធី ឣាយុ៣៣ឆ្នាំ និងប្រពន្ធឈ្មោះ លាន ស្រីមុំ ឣាយុ២៩ ឆ្នាំ ។ សត្វជ្រូកដែលត្រូវពស់ថ្លាន់ វាយប្រហារនោះ មានចំនួន៣ក្បាល ក្នុងចំណោម៦ក្បាល ស្ថិតក្នុងទ្រង់តែមួយ ជ្រូកមានទម្ងន់ ចាប់ពី៤៥ ដល់៦៥គីឡូក្រាម ។
ម្ចាស់ជ្រូក បានប្រាប់ឣ្នកស្រុកថា ក្រោយពីឮសត្វជ្រូកស្រែក ប្រមាណកន្លះម៉ោង ម្ចាស់ជ្រូក ក៏ចេញទៅមើល ស្រាប់តែប្រទះឃើញ ពស់ថ្លាន់១ក្បាលនេះ កំពុងតែវេន ជាប់ជ្រូកទាំង៣ក្បាល ប៉ុន្តែវាមិនទាន់ ស៊ីលេបទេ ។
ម្ចាស់ជ្រូកឃើញដូច្នេះភ្លាម ក៏ទាញយកដំបង វ៉ៃឲ្យស្រងល់ ទើបចងជាប់ លុះព្រឹកឡើង ក៏ទំនាក់ទំនង ហើយប្រគល់ឲ្យម្ចាស់ សួនសត្វ យឹម វ៉ាន់ដា នៅទឹកឈូ ដើម្បីឣភរក្ស ក្នុងសួនសត្វមួយនេះ ៕


