ប្រហែលជាមានទស្សនិកជន តិចតួចណាស់ដែលស្គាល់ក្រុមចំរៀង មួយនេះ ព្រោះវិស័យ
ចំរៀងរបស់ជប៉ុននៅកម្ពុជា មិនសូវជាល្បីនៅឡើយ តែក្រុមចំរៀងបុរសមួយនេះ ពិតជាល្បី
ខ្លាំងណាស់នៅ ជប៉ុន ដែលគេអាចហៅថា ស្តេចនៃក្រុមចំរៀងបុរស ដែលមានសមាជិក ៥
នាក់ ។
ថ្មីៗនេះ រូប Poster របស់ក្រុម Arashi ត្រូវបានគេដាក់ បង្ហាញនៅចំណតរថភ្លើងក្រោមដីនៅ
Shinjuku ទីក្រុងតូក្យូ ប្រទេសជប៉ុន ។ រូប Poster នោះបានទាក់ទាញទស្សនិកជន និង អ្នក
គាំទ្ររបស់ក្រុម Arashi ជាច្រើនចោមរោមមើល និង ថតរូប ។ អ្វីដែលភ្ញាក់ផ្អើលនោះគឺ មាន
អ្នកគាំទ្រមួយចំនួន ទៅគោរពក្រាបផ្ទាល់នឹងដី ដូចកំពុងគោរពព្រះជាម្ចាស់អញ្ចឹង ដោយមិន
ខ្វល់ពីភ្នែក និង កាំម៉េរាជាច្រើន ដែលកំពុងតែតំរង់ទៅរកពួកគេឡើយ ។
ការក្រាបគោរពនេះ នៅជប៉ុនគេធ្វើទៅកាន់ សំរាប់តែអ្នកដែលមានឋានៈខ្ពង់ខ្ពស់ ដើម្បីគោរព
និង សុំទោសប៉ុណ្ណោះ ។ នេះបញ្ជាក់អោយឃើញថា អ្នកគាំទ្រទាំងនេះ ចាត់ទុក Arashi ដូចជា
ព្រះរបស់ពួកគេអញ្ចឹង ។ បន្ទាប់ពីរូបថត ដែលពួកគេក្រាបគោរព Arashi នោះត្រូវបានដាក់ចូល
ក្នុងអ៊ីនធើណេតរួចមក រូបថតក្រាបគោរពក្រុម Arashi ជាច្រើនកន្លែងទៀត ក៏ត្រូវបានគេដាក់
ចូលអ៊ីនធើណេតផងដែរ ៕
ដោយ ៖ លីលី
ប្រភព ៖ kotaku