កាលពីពេលថ្មីៗនេះ គណកម្មការគ្រប់គ្រងវិមាន Clifford នៅ Yorkshire ប្រទេសអង់គ្លេស
បានបង្កើតប្រព័ន្ធដំបូលការពារមួយ ប្រកបដោយភាពច្នៃប្រឌិត ដោយប្រើប្រាស់ឆត្រចំនួន
៤៥ ដើម។
ប្រព័ន្ធដំបូលការពារនេះ ត្រូវបានគេប្រើប្រាស់ឆត្រដែលមានពណ៌ខុសៗគ្នា រួចចងព្យួរនៅលើ
ខ្សែ ភ្ជាប់ពីជញ្ជាំងមួយទៅជញ្ជាំងមួយរបស់វិមាន ដែលត្រូវបានសាងសង់កាលពីយុគសម័យ
កណ្ដាលនេះ។
នេះគឺជាលើកដំបូងហើយដែលវិមាន Clifford មានប្រព័ន្ធការពារភ្លៀង ចាប់តាំងពីឆ្នាំ ១៦៨៤។
ជាមួយនឹងចត្រចំនួន ៤៥ដើម អ្នកនឹងមិនបាច់ព្រួយបារម្ភអំពីអាកាសធាតុនោះឡើយ។
Louise Wyatt អ្នកគ្រប់គ្រងវិមាន Clifford អោយដឹងថា ៖ "គំនិតនេះបានកើតឡើងកាលពី
រដូវក្ដៅ នៅពេលមានគេនិយាយថា ៖ ប្រសិនមានឆត្រធំមួយ គឺប្រសើរខ្លាំងណាស់។ ក្រោយ
មកយើងក៏បានរកវិធីដើម្បីបង្កើតប្រព័ន្ធការពារមួយនេះ"៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14