CamNews

តារា 

Britney Spears ដើរវាយគេពេញស្ថានីយទូរទស្សន៍ ជាមួយនិងខ្សែតី (មានវីដេអូ)

ដូចដែលទស្សនិកជន បានដឹងនិងទស្សនារួចមកហើយថា បទថ្មីរបស់តារាចំរៀងជើងចាស់
ដ៏ល្បី Britney Spear មានចំណងជើងថា " Work B***h " បានទទួលការគាំទ្រជាខ្លាំង ។ ថ្មីៗ
នេះវីដេអូមួយបានលេចឡើង ធ្វើអោយទស្សនិកជនភ្ញាក់ផ្អើលផង សើចផង ។

Britney Spearsm  Alan Carr Chatty Man

Britney Spears ត្រូវបានអញ្ជើញទៅចូលរួមក្មុងកម្មវិធីទូរទស្សន៍មួយរបស់ អង់គ្លេស ដែល
មានឈ្មោះថា " Alan Carr: Chatty Man " ។ ក្នុងពេលដែលពិធីករ និយាយអំពីបទថ្មីរបស់
នាងទាក់ទងនិងចំណងជើងបទថ្មីរបស់នាង ស្រាប់តែពិធីករ ហុចខ្សែរទីដ៏ធំអោយនាងហើយ
នាំនាងអោយដើរវាយ គេពេញស្ថានីយទូរទស្សន៍ ធ្វើអោយទស្សនិកជន ផ្ទុះសំណើចពេញ
កម្មវិធី ។

គួរបញ្ជាក់ផងដែរថា នេះគ្រាន់តែជាកម្មវិធីកំសាន្ត ដែលបានរៀបចំដើម្បីអោយទស្សនិកជន
កំសាន្តសប្បាយប៉ុណ្ណោះ ៕

 


ដោយ ៖ លីលី
ប្រភព ៖ youtube,eonline 


Tags: star entertainment hollywood singer britney spears single work bc