ប្លែកៗ៖ នាង Corinne Federer មានវ័យ ៤៣ឆ្នាំ ព្រមទាំងម្ដាយ មានការងឿងឆ្ងល់យ៉ាងខ្លាំង
នៅពេលដែលកាមេរ៉ារបស់ខ្លួន បានផ្ដិតជាប់រូបភាពមួយ ដែលមានលក្ខណៈស្រដៀងទៅនឹង
កប៉ាល់ ដែលបានបណ្ដែតខ្លួន នៅលើវេហារ។
រូបភាពដែលមិនគួរអោយជឿនេះ ត្រូវបាននាងផ្ដិតជាប់ក្នុងកាមេរ៉ារបស់ខ្លួន ខណៈដែលខ្លួន
បានទៅទស្សនា នៅប្រាសាទ Muiderslot ជិតកំពង់ផែរដ្ឋ Amsterdamប្រទេសហូឡង់។នាង
បានបញ្ចាក់ថា នៅពេលដែលនាង បានថតរូបភាពជាមួយម្ដាយ គឺស្ថានភាពនៅទីនេះ មាន
សភាពស្ងាត់ គឺមិនមានសម្លេងយន្ដហោះអីនេះទេ តើហេតុអ្វី បានជាមានរូបភាពនេះលេច
ឡើង?
អតីតភ្នាក់ងារវិភាគរូបភាព និងវីដេអូរបស់ FBI គឺលោក Ben Hansen ដែលជាអ្នកធ្លាប់វិភាគ
រូបភាព និងវីដេអូរាប់ពាន់ បាននិយាយថាយ៉ាងខ្លីថា វាមិនមានអាថ៌កំបាំងអ្វីនោះទេ គឺវាគ្រាន់
តែជាស្រមោល របស់ដុំពពកខ្មៅប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏មនុស្សជាច្រើន
នាក់ នៅតែជឿថា វាមិនហាក់ដូចជាដុំពពកសោះ តែនោះ ជាបាតុភូតចម្លែក នៅលើប្រាសាទ
ទៅវិញ៕
ដោយ៖ រដ្ឋា
ប្រភព៖ dailymail