ថ្មីៗនេះ គេហទំព័រ ផ្ទាល់ខ្លួនរបស់ Ryan Seacrest ពិធីករដ៏ល្បី របស់កម្មវិធី American Idol បានបញ្ចេញ បញ្ជីមួយ ដែលរៀបរាប់ លំដាប់ពី លេខ១ ដល់លេខ ៥ តារាៗ ដែលមានសំណាងល្អ ប្រចាំឆ្នាំ ២០១៣ ។
1. Miley Cyrus ៖ នាងបានកែប្រែខ្លួន ចេញពីភាពដែល គួរអោយស្រឡាញ់ របស់នាង ទៅជាតារាស្រីម្នាក់ ដ៏សិចស៊ី ដែលត្រូវបានគេ រិះគន់ជាខ្លាំង ។ តែយ៉ាងណាមិញ នាងនៅតែទទួលបាន ភាពជោគជ័យមួយ ចំនួនធំ ដែលមានដូចជា បំបែកកំណត់ត្រា Youtube, យកបាន លំដាប់លេខ ១ តារាង Billboard ជាដើម ។
2. Kim Kardashian និង Kanye West ៖ ក្នុងរយៈពេល មួយឆ្នាំកន្លងទៅនេះ Kimye គឺជាដៃគូរស្នេហា មួយគូរដែលទទួល បានការចាប់ អារម្មណ៍ ពីសំណាក់ទស្សនិកជន ជាច្រើន ។ ជាមួយនិងការ ផ្តល់កំណើត ដល់កូនប្រុស Northwest និងការធ្វើពិធី ភ្ជាប់ពាក្យដ៏ធំ គឺពិតជា គូរស្នេហ៍ ដែលល្បីល្បាញមែន ។
3. Justin Bieber ៖ ទទួលជោគជ័យ ពីការលក់សំបុត្រ Concert របស់ខ្លួនទូទាំង ពិភពលោក ទទួលបាន ប្រាក់ចំណូល ជាច្រើន តែតារា ចំរៀងវ័យក្មេងនេះ ក៏ល្បីល្បាញ អំពីចរិកទំនើង របស់គេផងដែរ ។
4. Katy Perry ៖ ចាកចេញពីភាព សិចស៊ីរបស់នាង មកធ្វើបទថ្មី នៅចុងឆ្នាំនេះមែន តែនាងទទួល បានការគាំទ្រយ៉ាងច្រើន ពីទស្សនិកជន បើប្រៀបទៅនិង តារាចំរៀងផ្សេងៗ ដែលទទួលបាន បន្ទាប់ពី ផ្លាស់ប្តូរស្ទីល ។
5. Adam Levine ៖ ជាមួយនិងការជោគជ័យ អាល់ប៊ុមថ្មីហើយនោះ Adam ក៏បានជាប់ឈ្មោះ ជាបុរស ដែលសិចស៊ីប្រចាំឆ្នាំ ផងដែរ ៕