CamNews

ប្លែកៗ 

ក្លាយជាស្រី ដោយសារលេបថ្នាំ បណ្ដុះសក់


អាមេរិក៖ តាមការបង្ហាញពីពត៌មាន New York Post បានអោយដឹងថា​ ពេលថ្មីៗនេះ មាន
បុរសមា្នក់ទៀតហើយ ដែលបានសម្រេចគោលបំណង ក្នុងការផ្លាស់ប្ដូរផ្លូវភេទរបស់ខ្លួន។
លោក William Mckee ជាបុរសមានវ័យ ៣៨ ឆ្នាំ។​ គាត់គឺជាវិស្វករផ្នែក Software ម្នាក់ដ៏ល្បី
ល្បាញនៅសហរដ្ឋអាមេរិក។ គាត់បាននិយាយថា គាត់ចាប់ផ្ដើមធ្វើការលេបថ្នាំ ប្ដូរភេទតាំង
ពីឆ្នាំ ២០០៨​ ម្ល៉េះ។




លោក William Mckee រូបភាព​មុនប្ដូរ និងក្រោយប្ដូរភេទ

លោក William Mckee បានអោយដឹងថា​ ពេលដែលគាត់មានវ័យ ៣៣-៣៤ ឆ្នាំអារម្មណ៍គាត់
ហាក់បីដូចមានការផ្លាស់ប្ដូរ ពោលគឺគាត់ចង់ក្លាយទៅជាមនុស្សស្រីណាស់។ គាត់បានបន្ដ
ថា តើការធ្វើជាមនុស្សស្រីវាលំបាកប៉ុណ្ណា? កិច្ចការផ្ទះ និងមើលថែរក្សាកូនតូចៗ វាមានការ
លំបាកដែរឬទេ? ពេលគាត់យល់ឃើញបែបនេះហើយ មកដល់ឆ្នាំ ២០០៨ ទើបគាត់បានស
ម្រេចចិត្ត ប្រើថ្នាំលេបដើម្បីប្ដូរអវយវៈរបស់គាត់។



លោក William បាននិយាយថា បន្ទាប់ពីគាត់លេបថ្នាំបាន ប្រាំបួនខែ ខ្លួនប្រាណរបស់គាត់
ហាក់បីដូចជាមានការប្រែប្រួលយ៉ាងច្រើន ពោលគឹមានការប្រែប្រួលត្រង់ ច្រមុះ មាត់ ចង្កា
និងផ្ទៃមុខផងដែរ។



លោក William បានបន្ដថា ខ្ងុំសប្បាយចិត្តខ្លាំងណាស់ ហើយពេលនេះខ្ងុំមិនមែន William Mckee
ទៀតទេ ខ្ងុំគឺ Mandi​ Mckee។ ពោលគឹ Mandi ដ៏ស្រស់ស្អាត​ ហើយបានរៀបការជាមួយបុរស
ដ៏សង្ហារម្នាក់ទៀងផង៕

ដោយ៖ មករា
ប្រភព៖ huffingtonpost




Tags: unbelievable,  usa's man,  William Mckee turns into woman