CamNews

តារា 

ល្បី! CLក្រុម 2NE1 ក្លាយជាតារាចំរៀងកូរ៉េដំបូង និង វ័យក្មេងជាងគេ សំរាប់ទំព័រមុខទស្សនាវដ្តី Elle Korea

CL នៃក្រុម 2NE1 នឹងក្លាយជាតារាទំព័រមុខនៃទស្សនាវដ្តី Elle Korea ដែលនឹងចេញផ្សាយនៅក្នុងខែតុលា ខាងមុខនេះ។ បើតាមការបោះពុម្ភផ្សាយឲដឹងថា CL នឹងក្លាយជាតារាចំរៀងកូរ៉េដំបូង និង វ័យក្មេង ជាងគេ សំរាប់ក្របមុខទស្សនាវដ្តីម៉ូដសំលៀកបំពាក់នេះ។

នៅលើទំព័រមុខនេះ CL មើលទៅពិតជាវិសេសវិសាលណាស់ ជាមួយនឹងសំលៀកបំពាក់ឈុត ពណ៌ស និង គ្រឿងតុបតែងធ្វើពីមាស។ រូបភាពផ្សេងៗ ទៀត យើងអាចនិយាយបានថា CL ពិតជាមានរូបរាងគួរឲទាក់ទាញ ពោរពេញទៅដោយទំនុកចិត្ត និង មានលក្ខណៈជាស្រ្តីភេទខ្លាំងណាស់។ បុគ្គលិកដែលបានថតរូបទាំងនោះ បាននិយាយថា៖ នាង ពិតជាមានទេពកោសល្យ ក្នុងការបង្ហាញស្ទីលឈ រឺអង្គុយាសំរាប់ការថតនេះ។ ចង់ដឹង ថាតើយ៉ាងណានោះ សូមទស្សនារូបខាងក្រោមទាំងអស់គ្នា៖








 


ប្រែសំរួលដោយ៖  ដាណា
ប្រភព៖  soompi 


Tags: 2NE1 CL