CamNews

តារា 

ពេជ្រ សោភា អន់​ចិត្ត​នឹង​ខ្មែរ​មួយ​ចំនួន​តូច មិន​អោយ​តម្លៃ​សិល្បៈ​ខ្មែរ​គ្នា​ឯង ជា​ពិសេស​លើ​នារី

ភ្នំពេញៈ តារាចម្រៀងដែលមានភាពលេចធ្លោ ទាំងក្បាច់រាំ និងការបកស្រាយ បទចម្រៀងប្រចាំ
នៅក្នុងផលិតកម្ម រស្មីហង្សមាស កញ្ញា ពេជ្រ សោភាថ្មី បានបង្ហាញពីការ ក្តៅស្លឹកត្រចៀក ចំពោះ
បុរសម្នាក់ ដែលបានបង្ហោះពាក្យសំដី Comment ដោយមើលងាយទៅលើ អ្នកសិល្បៈស្រី ដោយ
នាងបង្ហាញពីការឈឺចាប់ ក្នុងចិត្តខណៈដែលនាង ក៏ជាមនុស្សស្រីម្នាក់ មានឈ្មោះជាអ្នកសិល្បៈ ។

បើតាមតារាចម្រៀងស្រី ដែលមានឈ្មោះបោះសំឡេង កញ្ញា ពេជ្រ សោភា បានបង្ហោះការអធិប្បាយ
(Comment) របស់បុរសម្នាក់ដែល និយាយពាក្យអសុរោះ មើលងាយទៅលើតារាស្រី គ្រប់ស្រទាប់
វណ្ណៈដែលមានឈ្មោះ ជាអ្នកសិល្បៈថា “ពួកមីហ្នែងគ្រាន់តែយកសិល្បៈ ដើម្បីជាឈ្នាន់លក់ក្តិតទេ
កុំនិយាយយកល្អពេក”។

ជាមួយនឹងការលើកឡើងពី បុរសម្នាក់ដែលមានឈ្មោះនៅក្នុង Facebook ថា Hang Bunna នោះត្រូវ
បានតារាចម្រៀងស្រីរូបនេះ សរសេរដោយលើកឡើងជាសំនួរ ថាតើបុរសម្នាក់នេះ និយាយពាក្យបែប
នេះសាកសមជាមនុស្សប្រុសដែរ ឬក៏យ៉ាងណាហេតុអី បានជានិយាយ មើលងាយ អ្នកសិល្បៈខ្មែរ
បែបនេះ។

តារាចម្រៀងស្រីរូបនេះបានព្រលយពាក្យ មួយចំនួនទៀតថា នាងពិតជាមាន ការឈឺចាប់ខ្លាំងណាស់
នៅពេលដែលបានឮ ពាក្យសំដីបែបនេះមកលើតារាខ្មែរដែលជាមនុស្សស្រី ហើយនាងពិតជាមិនយល់
ទេថា ហេតុអ្វីបានជាពួកគេទាំងអស់នោះ មិនឲ្យតម្លៃមនុស្សបែបនេះ អ្នកសិល្បៈក៏ជាមនុស្សស្រីមាន
តម្លៃ ដូចគ្នាមេត្តាកុំមើលងាយ ឈ្នាន់ឈ្លីកិត្តិយសគេខ្លាំងពេក ម្យ៉ាងវិញទៀត អ្នកក៏មានបងប្អូនជាស្រី
ម្តាយជាស្រីដែលគួរណាស់តែមុន ពេលនិយាយ អ្វីមួយគួរតែគិតជាមុន៕

Looking Today

Looking Today

Looking Today

អ្នកដែលរិះគន់ តារាចម្រៀង ពេជ្រ សោភា លើ Facebook

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pich sophea entertainment star