CamNews

តារា 

Kristen Steward តួស្រីរឿង Twilight ពាក់ស្បែកជើងកីឡាម៉ាក Nike ចូលកម្មវិធី ធ្វើអោយ Nike ចាប់អារម្មណ៍

Kristen ត្រូវបាន ទស្សនិកជន ស្គាល់នាងតាម រយៈរឿង Twilight ដ៏ល្បី ហើយអ្វីដែល គេកត់ សំគាល់ មួយទៀតនោះ គឺនាងចូលចិត្ត ពាក់ស្បែងជើងកីឡា របស់ក្រុមហ៊ុន Nike សឹងតែ រាល់ ពេលទៅហើយ​ ។ ឥលូវនេះ​ ការពាក់ ស្បែកជើង កីឡា Nike របស់នាង បានទាក់ទាញ ការចាប់ អារម្មណ៍ ទៅដល់ក្រុមហ៊ុន Nike ហើយ ។



ថ្ងៃនេះក្រុមហ៊ុន Nike បានបង្ហាញ ការចាប់អារម្មណ៍ របស់ខ្លួន ដោយគេ បានដឹងថា ការចាប់ អារម្មណ៍ នោះគឺនៅ​ក្នុងន័យ ជំនួញ ។ Nike បានបញ្ចេញ ការចាប់អារម្មណ៍ថា ៖ វាច្បាស់ណាស់ ហើយ ដែលថាតារាសំដែង Kristen Steward ចូលចិត្តស្បែកជើង Nike ។ ពេលចូលរួម កម្មវិធី ភាគច្រើន តារាស្រីៗ តែងតែចូលចិត្ត ពាក់ស្បែកជើងកែងតែ ចំពោះ Kristen នាងពាក់ Nike ជាមួយនិង រ៉ូបរបស់នាង ទៅវិញដើម្បី ជួយសម្រួល អារម្មណ៍ និងងាយ ស្រួលក្នុងការ ធ្វើ ដំណើរផង ។ យើងតែងតែ ចាប់អារម្មណ៍ថា នាងមានស្បែកជើង Nike ជាច្រើនម៉ូត ហើយ យើង ជឿជាក់ថា តាមស្ទីលរបស់ Kristen នាងនឹងអាចជួយ ផ្សព្វផ្សាយ និងជាមុខមាត់ ដល់ ផលិតផល Nike យើងបានល្អ ។



ច្បាស់ណាស់ បើតាមយើងអាន ហើយយើង ដឹងយ៉ាងច្បាស់ថា ពួកគេចង់បាន Kristen ធ្វើជា តារាម៉ូដែល សំរាប់ ស្បែកជើង Nike ។ យើងនៅមិនទាន់​ ដឹងថា Nike នឹងផ្តល់អោយ Kristen តំលៃប៉ុន្មាន នោះទេ ហើយយើង នឹងរង់ ចាំមើល នៅពេលក្រោយ ៕


Tags: star actress movie twilight nike