CamNews

តារា 

ភោជនីយដ្ឋានរបស់តារាចំរៀងចិន Jay Chou ត្រូបានគេរកឃើញថា មានផ្លាស់ស្ទីកនៅក្នុងម្ហូបអាហារ

កាលពីថ្ងៃទី ២៩ ខែសីហា កន្លងផុតទៅនេះ តារាចំរៀងចិនដ៏ល្បីលោក Jay Chou បានបើក
ភោជនីយដ្ឋានមួយ ដែលមានចុងភៅរហូតដល់ទៅ ១៦ ជាមួយនិងការបំរើសេវាកម្មកំរិតខ្ពស់ ។
ភោជនីយដ្ឋាននោះ ត្រូវបានទស្សនិកជន និងតារាៗជាច្រើនចូលទៅសាកអាហារនៅទីនោះ ។

Restaurants Senior Chou and "plastic" in the dish 1

ទោះជាយ៉ាងណាក្តី ថ្មីៗនេះទស្សនាវដ្ដី Next Magazine របស់ចិន បានចុះផ្សាយអត្ថបទមួយ
ដែលនិយាយអំពី ការរិះគន់របស់ទស្សនិកជន ដែលបានចូលទៅពិសារអាហារក្នុងហាងនោះ ។
បើយោងទៅតាមសំដីភ្ញៀវនោះបានអោយដឹងថា គេបានរកឃើញ កំទិចផ្លាស់ស្ទីកមួយចំរៀក
ធំនៅក្នុងម្ហូបឆាបន្លែ ។ ចំណែកស្លាបព្រា ចាន កែវ វិញក៏លាងមិនបានស្អាតផងដែរ ។ ហើយបើ
និយាយពីការបំរើសេវាកម្មវិញ គឺពិតជាអន់ខ្លាំងណាស់ ព្រោះក្នុងម៉ោងធ្វើការ អ្នករត់តុបែជាស្តាប់
ចំរៀងទៅវិញ ហើយជួនកាលម្ហូបមួយមុខយូររហូតដល់ ១ ម៉ោងឯណោះ ។

Restaurants Senior Chou and "plastic" in the dish 2

ជាមួយនិងការរិះគន់ របស់ភ្ញៀវទាំងនេះ ពួកគេនិយាយថា ហាងនេះមិនសមជាហាងដែលមាន
តំលៃថ្លៃសោះឡើយ ។ Jay Chou មិនទាន់ចេញមុខមកបកស្រាយយ៉ាងណានៅឡើយទេ តែ
យើងនឹងរង់ចាំតាមដានទាំងអស់គ្នា​​ ៕

 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: star entertainment singer china chinese c-pop jay chou