CamNews

តារា 

អ្នកដែលបង្កើតរឿងអាស្រូវថា IU នឹងរៀបការជាមួយ Eunhyuk (Super Junior) ត្រូវបានដាក់ទោសហើយ

ថ្មីៗកន្លងទៅនេះ កាលពីខែមុន ប៉ូលីសកូរ៉េ បានបើកការស៊ើបអង្កេតមួយ ទៅតាមសំណើរនិង
ពាក្យបណ្តឹងរបស់ ផលិតកម្ម LOEN Entertainment ដែលជាផលិតកម្ម គ្រប់គ្រងតារាចំរៀងស្រី
តូចច្រឡឹង IU ទាក់ទងទៅនឹង ពាក្យចចាមអារ៉ាមដែលថា IU នឹងរៀបការជាមួយនិង Eunhyuk
ដែលជាសមាជិករបស់ក្រុម Super Junior ។ ប៉ូលីសបានស៊ើបអង្កេត និងឈានទៅដល់ការចាប់
ខ្លួនបុរសម្នាក់ ដែលជាអ្នកនៅពីក្រោយរឿងនេះ កាលពីថ្ងៃទី ២៥ ខែកញ្ញា ២០១៣ ដែលខាង
Camnews ក៏បានចុះផ្សាយផងដែរ ចាប់ខ្លួនបុរសម្នាក់ ដែលនៅពីក្រោយពាក្យចចាមអារ៉ាម Eun-
hyuk (Super Junior) រៀបការជាមួយ IU
 ។



ថ្ងៃនេះបុរសម្នាក់នោះ ដែលខាងផលិតកម្មនិងប៉ូលីស សុំមិនបង្ហាញអត្តសញ្ញាណ ត្រូវបានកាត់
ទោសដាក់ពិន័យ អោយជួយធ្វើការសង្គមរយៈពេល ២០០ ម៉ោង ដើម្បីលុបលាងទោសរបស់
ខ្លួន ។ ជាមួយនិងភ័ស្តុតាង ជាច្រើនដែលមិនអាចប្រកែកបាន ជនជាប់ចោទគ្មានអ្វីតវាទេ ហើយ
ក៏យល់ព្រមធ្វើការងារសង្គម រយៈពេល ២០០ ម៉ោងរហូតទាល់តែសម្រេចអស់ ។

The culprit nasty rumors about IU receiving public punishment 1

គួរបញ្ជាក់ផងដែរថា ពាក្យចចាមអារ៉ាមមួយនេះ បានធ្វើអោយ IU និងផលិតកម្មរបស់នាង ឈឺ
ក្បាលជាខ្លាំង ។ ដូចនេះហើយទើបសំរេចចិត្ត ដាក់ពាក្យបណ្តឹង ហើយក៏ចាប់បានបុរសនោះតាម
រយៈ អាស័យដ្ឋានអ៊ីនធើណេតរបស់គេ (IP) ដើម្បីយកមកដាក់ទោស ប្រមាណអ្នកផ្សេងទៀត ៕

 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: kpop star group band idol iu super junior eunhyuk