CamNews

តារា 

យាយរបស់ Justin Bieber ប្រាប់ទៅអ្នកកាសែតថា Justin Bieber គួរតែឈប់ ស្លៀកខោធ្លាក់គូទ

Justin Bieber ត្រូវបាន ទស្សនិកជន សំគាល់មើលថា ស្ទីលប្រចាំ ត្រកូលរបស់គេ មាន ២ គឺមួយ សំយ៉េះខោ និងទីពីរគឺ អត់ពាក់អាវ ។ ជាច្រើន លើកច្រើនសារ ដែលមានការ រិះគន់អំពី ការស្លៀក ពាក់បែបនេះ តែ Justin Bieber មិនខ្ចី យកត្រចៀក ស្តាប់សោះឡើយ ។

Diane Dale, Justin Bieber, Pattie Mallette, Bruce Dale

យប់មិញនេះ Justin Bieber បាននាំគ្រួសារ ទៅកាន់ Regal Cinemas នៅរដ្ឋ Los Angeles ដើម្បី ចូលរួម កម្មវិធី សម្ភោធរឿង Believe ដែលជាកុន ឯកសាររបស់ Justin Bieber ។ ការសម្ភោធ រឿងនេះ បាន ទាក់ទាញ ទស្សនិកជន ជាពិសេសនារីៗ ច្រើនខ្លាំងណាស់ ដែលជាអ្នក គាំទ្រ Justin Bieber ។ អ្នក កាសែតម្នាក់ ក៏បានសំភាសន៍ ទៅលោកយាយ Diane Dale ដែលជាជីដូន របស់ Justin Bieber ថាមាន គំនិត យ៉ាងណាដែរ ចំពោះការ ស្លៀកពាក់របស់ ចៅ? លោកយាយ ឆ្លើយថា Justin Bieber គួរតែឈប់ ស្លៀកពាក់ ឬបោះបង់ការ ស្លៀកខោ​ សំយ៉េះនេះ ទៀតទៅព្រោះ វាពិបាក មើលណាស់ ។ តែលោក តារបស់ Justin Bieber វិញបែជា និយាយថា វាពិតជាល្អ ណាស់គ្មាន អាក្រក់ មើលអ្វីទេ ។

Justin Bieber, Patti Mallette

Justin Bieber និង ម្តាយ

មិនត្រឹមតែ ប៉ុណ្ណោះ យើងក៏បាន លេចលឺ មកថា Justin Bieber ធ្វើអោយ អ្នកគាំទ្រ នៅទីនោះ មានភាព រញ៉េរញ៉ៃ ផងដែរ ចំណែកវីដេអូ សំភាសន៍ របស់ MTV ក៏ត្រូវលប់ ចោលភ្លាមៗ មិដឹងថា Justin Bieber និយាយអ្វី ៕


ប្រែសម្រួល ៖ លីលី
ប្រភព ៖ eonline 


Tags: star singer justin bieber music entertainment belive