អ៊ុយក្រែន៖ វាមានការព្រឺព្រួយខ្លះៗដែរ ខណៈដែលបុរសម្នាក់ បានឡើងទៅលើកំពូលភ្នំដ៏
សែនខ្ពស់មួយ ហើយបានផ្ដិតរូបភាព នៃស្រមោលខ្មៅ ដែលចំណាំងផ្លាតពីព្រះអាទិត្យ រួច
គាត់ ក៏បានបង្ហោះរូបភាពនោះ ចូលទៅក្នុងប្រព័ន្ធអ៊ីនធ័រណេត។
លោក Mikhail Baevsky មានវ័យប្រហែលជា ៣៧ឆ្នាំ បានឡើងទៅលើកំពូលភ្នំ Chatyr-Dag
ក្នុងខេត្ដ Crimea ប៉ែកខាងត្បូងនៃប្រទេសអ៊ុយក្រែន។ នៅទីនោះ ម៉ោងប្រមាណជា៣-៤
រសៀល គាត់បានឃើញស្រមោលខ្មៅមួយនៅជាប់នឹងព្រះអាទិត្យ ភ្លាមនោះ គាត់ក៏បានផ្ដិត
រូបភាពនោះជាច្រើនសន្លឹក។
នៅពេលមកដល់ផ្ទះវិញ គាត់ក៏បានបង្ហោះរូបភាពនោះ ចូលទៅក្នុងអ៊ីនធ័រណេត។ ជាមួយរូប
ភាពខ្មៅ ដែលនៅជាប់នឹងព្រះអាទិត្យនោះ បានធើ្វអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើល
យ៉ាងខ្លាំង រហូតដល់គេជឿថា វាជារូបខ្មោច (Ghostly) ។
ជាមួយគ្នានេះ ដើម្បីអោយអស់ចម្ងល់ និងអោយអស់ការភ័យខា្លចនៃរូបភាពនោះ ក្រុមអ្នកវិ
ទ្យាសាស្រ្ដបានលើកឡើងថា នោះគឺគ្រាន់តែជាស្រមោល របស់បុរសនោះទេ ពោលគឺនៅ
ពេលដែលគាត់ឡើងខ្ពស់ ផុតអស់ស្រមោលរុក្ខជាតិទាំងឡាយ នោះវាច្បាស់ណាស់ថា ជា
ស្រមោលរបស់គាត់។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្រ្ដបានយកនូវគំរូពីរ
យ៉ាង ដែលអាចសន្មតថា នោះជាស្រមោលរបស់គាត់ពិតមែន។
១. A university chemistry lecturer, trekked up to 1,200 metres above, the
phenomenon of refraction.
២. ចំណាំងផ្លាតរបស់យន្ដហោះ
ដោយ៖ វត្ដី
ប្រភព៖ dailymail