CamNews

ព័ត៌មានអន្តរជាតិ 

Hot : ជើងហោះហើរម៉ាឡេស៊ី MH17 ផ្ទុកអ្នកដំណើរ ២៩៥ ធ្លាក់នៅ អ៊ុយក្រែន ជិតព្រំដែន រុស្ស៊ី

ព័ត៌មានក្តៅ ដែលយើងទើបតែ ទទួលបានអោយដឹងថា ជើងហោះហើរ ម៉ាឡេស៊ី MH17 ដែលជា របស់ក្រុមហ៊ុន Malaysia Airlines បានជួបគ្រោះថ្នាក់ ។



យន្តហោះ ប៊ូអ៊ីង ៧៧៧ ដែលហោះហើរដោយ ជើងហោះហើរ MH17 បានដាច់ខ្សែរយៈហើយ ត្រូវបានគេ ដឹងថាបានធ្លាក់ អំបាញ់មិញនេះ នៅឯទឹកដីប្រទេស អ៊ុយក្រែន ជិតព្រំដែនរុស្ស៊ី ។ យើងបានអោយដឹងថា យន្តហោះនោះ ផ្ទុកអ្នកដំណើរ រហូតដល់ទៅ ២៩៥ នាក់ដែលធ្វើដំណើរ ពីទីក្រុង Amsterdam ប្រទេស ហូឡង់ ទៅកាន់ទីក្រុង កូឡាឡាំពូរ ប្រទេសម៉ាឡេស៊ី ។



បើតាមប្រភព ព័ត៌មានមិនច្បាស់ការមួយ បានអោយដឹងថា​ យន្តហោះនេះ ត្រូវបានធ្លាក់ដោយ សារតែបុកជាមួយនិង មីស៊ីល ដែលយើងមិនបានដឹងថា​ អ្នកណាជាអ្នកបាញ់ឡើយ ។ យ៉ាងណា មិញ Camnews នឹងរង់ចាំ តាមដានព័ត៌មានផ្សេងៗទៀត ជាបន្តទៀតក្នុងពេលឆាប់ៗនេះ ៕

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ bbc


Tags: international news 777 mh17 ukraine russia malaysia